ទីតាំងល្បែងសុីសង ជល់មាន់និងអាប៉ោងដ៏ធំ នៅភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត សមត្ថកិច្ចមិនបង្ក្រាប ពលរដ្ឋដាក់សង្ស័យថា ជាឆ្នាំងបាយ របស់លោកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ ពលរដ្ឋបានលេីកឡេីងថា! ពិតជាមិនធម្មតាមែនទីតាំងសង្វៀនល្បែងសុីសងជល់មាន់និងអាប៉ោង ដ៏ធំមួយកន្លែងនៅ ភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ កំពុងតែបើកលេងភ្នាល់ដាក់លុយចាញ់ឈ្នេះរាប់សិបលាន បានឡេីងរលួន កក្រើកក្រុងប៉ោយប៉ែត បែជាលោក លោកសៅ សារឿន អធិការនគរបាលក្រុង និងមន្ត្រីពាក់ពន្ធ័នាំគ្នាសំងំស្ងៀម មិនបង្ក្រាប ធ្វេីឲ្យមហាជន ដាក់ការសង្ស័យថា ជាឆ្នាំងបាយរបស់លោកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនទៀត ទេីបមិនហ៊ានបង្ក្រាប ។
ខណ:មហាជនធ្វើការិះគន់និងលើកឡើងថាបទល្មេីសល្បែងសុីសងគឺជាដេីមចម នៃអំពេី៖ លួច.ឆក់.ប្លន់. អំពេីហឹង្សាក្នុងគ្រួសារជាដេីម។ ល។ គឺផ្ដើមចេញពីល្បែងស៊ីសងនេះតែម្ដង ។
សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវ គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ដេីម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ដូច្នេះហេីយទេីបពលរដ្ឋទទូចស្នេីសុំដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង លោក ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ មេត្តាពិនិត្យមេីល និងបង្ក្រាបទីតាំងបនល្បែងសុីសង មួយនេះផងទាន ដេីម្បីសេចក្ដីសុខរបស់ពលរដ្ឋ ។
ជុំវិញរកណីល្បែងសុីសងនេះដែរ អង្គភាពសារព័ត៌មានយេីងបានទំនាក់ទំនងទៅលោកសៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែតតាមរយៈTelegramដែរតែត្រូវលោកលុបចោលមិនឆ្លេីយតបនិងតាមwhatsApp ក៏លោកមិនតប ។ អង្គភាពយេីងរងចាំការបំភ្លឺពីអ្នកពាក់ពន្ធ័រាល់ម៉ោងធ្វេីការ ៕