Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

តេីវាសនា​ លោក​​ ចាវ​ សុជាតិ​ ម្ចាស់​បុរី​CS និង​ទៅ​ជា​យ៉ាង​ណា​? បន្ទាប់​ពី​មេធាវី​លោក​ ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ដេីម្បី​សុំ​នៅ​ក្រៅ​ឃុំ​ រឿង​ចេញ​សែក​ស្អុយ​ជាង​ ២៥​ ម៉ឺនដុល្លារ

ភ្នំពេញ​៖​ កាល​ពី​ថ្ងៃ​ទី​ ៨​ ខែ​មេសា​ ឆ្នាំ​២០២២​ លោកស្រី​ យី​ សុខវួច​ ចៅក្រមស៊េីបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ លោក​​ ចាវ​ សុជាតិ​ ម្ចាស់​បុរី​CS​ នៅ​ពន្ធនាគារ​ PJ ​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន​​​។

លុះមកដល់ថ្ងៃ​ទី​ ២៨​ មេសា​ ឆ្នាំ​២០២២​ ក្រោមដីបង្គាប់​ឲ្យ​ឃុំ​ខ្លួន​របស់លោកស្រី​ យី​ សុខវួច​ ដដែល​ ពាក់ព័ន្ធនិងករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ​បាន​ រឿង​ចេញ​សែក​ស្អុយ​ជាង​ ២៥​ ម៉ឺនដុល្លារ​របស់​ក្រុមហ៊ុន​បេតុង​លាយ​ស្រាច់​របស់​លោក​ ង៉ែត​ ចំរើន​។

បេីយោងតាម​ដីកា​ដដែល​បាន​ឲ្យដឹង​ទៀត​ថា​ ឈ្មោះ ចាវ សុជាតិ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកលក់ដីឡូត៍ និង​ម្ចាស់​បុរី​ CS ដែលមានទីកន្លែងកំណើតនៅ ភូមិចាក់ជ្រុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ៣១២ ផ្លូវលំ ភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជានីតិជន។

ដីកា​​បន្ដថា​ ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ​ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ​បាន​ ដែរ​ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ​ ២០២១​ និងថ្ងៃទី​ ១០​ ខែកុម្ភៈ​ ឆ្នាំ​២០២២
ដែរ​ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យ ផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។

លោក​​ ចាវ​ សុជាតិ​ ម្ចាស់​បុរី​CS ត្រូវបានតុលាកាចេញ​ដីកាសម្រេចឲ្យឃុំខ្លួនបនៅ​ ពន្ធនាគារ​រាជធានី​ភ្នំពេញ​ ហៅ​កាត់​ ប៉េហ្ស៊ី​ (PJ) តាំងពី​ថ្ងៃ​ទី០៨ ខែមេសា ឆ្នាំ២០២២​។

លុះ​មកដល់ថ្ងៃ​ទី​១​ ខែ​មិថុនា​ ឆ្នាំ​២០២២​ នេះ​មេធាវី​របស់​លោក​ ចាវ​ សុជាតិ​ បាន​ដាក់ពាក្យបណ្ដឹងទៅ​សាលាឧទ្ធរណ៍​ជាបន្ដទៀត​ ដេីម្បី​អោយ​លោក​ ចាវ​ សុជាតិ​ នៅ​ក្រៅ​ឃុំ​ ក្រោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​បដិសេធ​មិន​អោយ​នៅ​ក្រៅ​ឃុំ​។

យោងតាម​ សំណុំរឿងសភាស៊ើបសួរលេខ ១៣១
ដីកាកោះដើមបណ្តឹងរដ្ឋប្បវណី​ ចុះថ្ងៃទី ៣ ១ ខែឧសភា ឆ្នាំ២០២២​ តំណាងមហាអយ្យការអមសាលាឧទ្ទរណ៍ភ្នំពេញ​បាន​បង្កាប់មកឈ្មោះ ឡុង គឹមស៊ី ភេទប្រុស កើតឆ្នាំ១៩៨៧ មានអាសយដ្ឋានផ្ទះលេខ C07 ផ្លូវ០៣ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ឱ្យចូលមកសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ០៨០០ នាទីព្រឹក

នៅបន្ទប់សវនាការទី III ជាកំណត់ ។ ដើម្បីជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទឈ្មោះ ចាវ សុជាតិ ប្តឹងឧទ្ឋរណ៍

នឹងដីកាសម្រេចមិនព្រមដោះលែងឱ្យនៅក្រៅឃុំលេខ ២៦៣ ៦ “វ” ដ.ព.ស ចុះថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ បាន ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ និងកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។

សូមបញ្ជាក់ថា​ លោក​ ចាវ​ សុជាតិ​ ម្ចាស់​បុរី​ CS បាន​ចេញ​សែក​ចំនួន​ ២​ដង​ចុង​ក្រោយ​ ដោយ​សែកលេីក​ទី​មួយ​ផុត នៅថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២១​ ដែរមានទឹកប្រាក់ចំនួន​ ១២៥,២៩០​ ដុល្លារ​អាមេរិក​ និង​លេីក​ទី​២​ផុតនៅថ្ងៃទី​ ១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ ទឹក​ប្រាក់​ចំនួន​ ១៣៤,២៩២​ ដុល្លារ​អាមេរិក​ដែលសរុបជាង​២៥​ ម៉ឺនដុល្លារ​អាមេរិក​។