ថ្លើមធំមែន ! ម្ចាស់សង្វៀនជល់មាន់និងអាប៉ោងដ៏ធំ របស់(លោកភារុន)ហ៊ានបើកលេងក្បែរផ្ទះរបស់ អភិបាលបាល រាជធានីភ្នំពេញ..
ភ្នំពេញ ៖ ប្រភពច្បាស់ការបានឲ្យដឹងថា មានទីតាំងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងស្ថិតនៅផ្លូវ៩៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ខណ្ឌឬស្សីកែវ កំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងសុីសង ជល់មាន់និងអាប៉ោងយ៉ាងអាណាធិបតេយ្យ មិនដឹងថាម្ចាស់សង្វៀននេះ មានខ្នងធំប៉ុណ្ណានោះទេ ទើបហ៊ានបើក លេងមិនខ្លាចឯកឧត្តមឃួងស្រេង ដូច្នេះ
យោងតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋល្អដែលរស់នៅក្បែទីតាំងបនល្បែងមួយនេះបានខ្សឹបប្រាប់អ្នកសារព័ត៌មានថា ប៉ុន្មានខែមុនសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌកំរិតស្រាលក្រុង បានធ្វើការចុះបង្ក្រាបម្ដងរួចទៅហើយតែមិនរាងចាលទេ ពេលពួកគេចេញមកវិញបានបើកលេងជល់មាន់និងអាប៉ោង នេះសារជាថ្មី ម្ដងទៀតយ៉ាងរលូន ។
ពលរដ្ឋដដែលបានបន្ត ថា ប្រហែលជាម្ចាស់សង្វៀនជល់មាន់និងអាប៉ោងរបស់ (លោកភារុន)នេះ មានខ្សែខ្នងធំហើយមើលទៅ បានជាមិនខ្លាចសមត្ថកិច្ចបន្តិចសោះអញ្ចឹងនិងហ៊ានបើកលេងល្បែងដ៏ធំ អភិបាលរាជធានីភ្នំពេញទៀតផង។
គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវ គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ដេីម្បីរក្សានូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ដូច្នេះហេីយទេីបពលរដ្ឋទទួចស្នេីសុំអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ពាក់ពន្ធ័មេត្តាចុះពិនិត្យនិងធ្វេីការបង្ក្រាបទីតាំងបនល្បែងជល់មាន់និងអាប៉ោងមួយកន្លែងនេះផងទាន ៕១