Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ ក្រោយពីពួកគេធ្វើសកម្មភាពវាយប្លន់

ភ្នំពេញ៖ ក្រុមជនសង្ស័យ៣នាក់ធ្វើសកម្មភាពវាយប្លន់យកទូរសព្ទ័៤គ្រឿងនិងលុយ២លានរៀលបាន សម្រេច រត់គេចខ្លួនមិនរួចត្រូវកម្លាំងមត្ថកិច្ចប៉ុស្តិនគរ បាលចាក់អង្រែលើដេញស្ទាក់ចាប់បានម្នាក់ ចំណែក ២នាក់ទៀតរត់គេចខ្លួនបាត់ ស្រមោល ៖ ហេតុការណ៍ ភ្ញាក់ផ្អើលករណីវាយប្លន់នេះបានកើត ឡើងកាលពី វេលាម៉ោង១០និង២០នាទីព្រឹក​ថ្ងៃទី២៦ខែកញ្ញា​ឆ្នាំ២០១៨នៅភូមិព្រែកតាគង់១សង្កាត់ ចាក់ អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច​ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ​ អ៊ុយ​ សុវណ្ណ​ ហៅ​ “ម៉ាប់” ភេទប្រុស​ អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ ។ ដោយឡែកជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ រងរបួសធ្ងន់​បែកក្បាល ។

បច្ចុប្បន្ន​ជនសង្ស័យដែលឃាត់ខ្លួនត្រូវសមត្ថកិច្ចធ្វើការ សាកសួរនិងកសាងសំណុំរឿងបញ្ជួនទៅអធិការខណ្ឌ មានជ័យ ចាត់ការបន្តតាមនិតិវិធីច្បាប់ ។ ចំណែក២នាក់ ទៀតដែលរត់គេចខ្លួនសមត្ថកិច្ចធ្វើការស្រាវជ្រាវតាម ចាប់យកមក​ផ្ដន្ទាទោស​តាមផ្លូវច្បាប់៕