Thursday, November 21, 2024
Latest:
ព័ត៌មាន​ជាតិ

សង្ស័យជា​​ឆ្នាំង​បាយ​ លោក​ ឃឹម​ ស៊ុន​ សូដា​ និង​លោក​ ហង្ស​ មុនី​ ហើយ​មេីលទៅ​? ណេត​​យីហោ​ “Panha “​ អាច​បេីក​ដំណើរការ​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៤តែ​ម្ដង​

ភ្នំពេញ ÷ ទីតាំង​ណេត​បង្កប់​ល្បែង​ស៊ី​សង​ដ៏ធំយីហោ​ “Panha “​ ​ប្រចាំ​ខណ្ឌ​កំបូល​ដែរ​ជា​ខណ្ឌ​កូន​ពៅ​ក្នុង​ចំណោម​ខណ្ឌ​ទាំង​១៤​ ដែរ​មាន​លោក​ ឃឹម​ ស៊ុន​សូដា​ ជា​អភិបាល​ខណ្ឌ​ និង​លោក​ ហង្ស​ មុនី​ អធិការ​ការ​ខណ្ឌ​។

ទីតាំង​ណេត​ ដ៏ធំយីហោ​ “Panha “​ ​ប្រចាំ​ខណ្ឌ​កំបូល​នេះ​ មាន​ទីតាំង​ស្ថិតនៅ​តាម​ផ្លូវ​ជាតិ​លេខ​៤​ ក្នុង​បុរី​ វិមាន​មង្គល​អូដឹម​ នៅសង្កាត់​កន្ទោក​ ខណ្ឌកំបូល​ រាជធាភ្នំពេញ​។

ប្រភពព័ត៌មានបានបន្ថែមនិងសង្ស័យថា៖ ទីតាំង​ណេត​ ដ៏ធំយីហោ​ “Panha ” ខាងលើនេះ ប្រហែលជាមានការសែនព្រេនរៀងរាល់ថ្ងៃសិល្ប៏ដល់បារមីម្ចាស់ទឹកម្ចាស់ដី ខ្មោចព្រាយបីសាចអស់ហើយមើលទៅ ទើបអាច បិទបាំងលាក់ខ្លួនបំពួនកាយមិនឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់មើលឃើញ។

ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះវត្តមានទីតាំងល្បែងស៊ីសងខុសច្បាប់មួយនេះ ដែលកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយ
ជាហេតុបង្កឲ្យមានការជំលោះទាស់ទែងគ្នា ក្នុងគ្រួសារ មានអំពើឆក់ប្លន់ និងភាពអសន្តិសុខផ្សេងៗជាដើម។

ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមួយនេះប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក ឃឹម​ ស៊ុន​សូដា​ អភិបាល​ខណ្ឌ​កំបូល​ និង​លោក​ ហង្ស​ មុនី​ អធិការ​ការ​ខណ្ឌ​កំបូល​ សូមលោកមេត្តាជួយចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕

សូមរំលឹកថាកន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ព័ន្ធក្រោមឱវាទ ត្រូវតែបង្ក្រាប!រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ! តែផ្ទុយទៅវិញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅក្នុងទឹកដី សង្កាត់កំបូល ខណ្ឌកំបូល ហ៊ានប្រឆាំងការណែនាំនូវវិធានការរបស់រាជរដ្ឋាភិបាន ដែលបានដាក់ចេញដោយ ក្រសួងមហាផ្ទៃ

ជុំវិញពាក់ព័ន្ធករណីនេះដែលប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បាននាំគ្នាធ្វើការសូមណុំពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល មិនគួរមើលរំលងគួរតែចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាប!ទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង កំពុងបើកការលេងភ្នាល់ដាក់ប្រាក់ យ៉ាងពេញទំហឹង នៅក្នុងមូលដ្ឋានខាងលើនេះដើម្បីធានានូវសន្តិសុខសុវត្ថិភាពភូមិ ឃុំ ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃផង៕