ល្បែងស៊ីសងជល់មាន់តាមអនឡាញ នៅ ឃុំរំចេក ស្រុកព្រះស្តេច អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប!
ខេត្តព្រៃវែង៖ ទីតាំងបនល្បែងសុីសងតាមអនឡាញ ប្រភេទមាន់ជល់តាមទូរទស្សន៍ កំពុងតែពេញនិយមសម្រាប់អ្នកញៀនល្បែង នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង អាជ្ញាធរនិង សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនមានវិធានការបង្ក្រាបសោះឡើយ។
ពលរដ្ឋបានលើកឡើងថា បនល្បែងសុីសងប្រភេទមាន់ជល់ តាមប្រពន្ធ័អនឡាញមួយកន្លែងដែលមានទីតាំងនៅភូមិសាលា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែងមិនដែលឃើញមាន អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាចុះមកបង្ក្រាបសោះឡើយ ទុកអោយបនល្បែងប្រភេទមាន់ជល់តាមអនឡាញ នេះ ដំណើរការបានយ៉ាងរលូននិងពង្វក់អ្នកញៀនល្បែងចាញ់ម្នាក់ៗអស់លុយរាប់លានរៀលក្នុងមួយថ្ងៃៗកើតជាអំពើហិង្សាក្នុងគ្រួសារ។
មហាជនមានការសង្ស័យថា ប្រហែលជាអាជ្ញាធរនិងសមត្ថកិច្ច ពាក់ព័ន្ធនៅក្នុងមូលដ្ឋានត្រូវរ៉ូវគ្នាអស់ហើយមើលទៅបានជា បើកដៃឲ្យមានបទ ល្មើសល្បែងសុី សងទាំងនេះហើយ ទើបបានជាបើកលេងបានយ៉ាងរលូន ដោយគ្មានខ្លាចអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានបន្តិចសោះឡើយ។
គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពរដ្ឋ ឲ្យស្របតាម គោល នយោបាយ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
ពលរដ្ឋលេីកឡេីងថា រាល់បទល្មេីសផ្សេងៗ ដែលកេីតឡេីងដូចជា ៖ ចោរ លួច ឆក់ ប្លន់ អំពេីហិង្សាក្នុងគ្រួសារសិតសឹងតែកេីតចេញអំពីបទល្មេីសល្បែងសុីសងខុសច្បាប់នេះឯង ។ ល។
ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺឫបកស្រាយពី លោកជៃ សេងហ៊ាង អធិការស្រុកព្រះស្តេច បានទេ ព្រោះទូរសព្ទមិនអាចទំនាក់ទំនងបាន។
មហាជន សុំសំណូមពរដល់លោក ព្រំ សន្ធរស្នងការខេត្តព្រៃវែង គួរមានវិធានការចាត់កំលាំងក្រោមឱវាទចុះមកបង្ក្រាបបនល្បែងស៊ីសងខាងលើនេះផង ដើម្បីស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
អង្គភាពសារព័ត៌មានយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ឬសមុីភាគីពាក់ព័ន្ធណាមួយរៀងរាល់ម៉ោងធ្វើការដើម្បីឱ្យមហាជនអស់មន្ទិលសង្ស័យ៕