Thursday, November 21, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យអាងខ្លួនជាមន្រ្តីនគរបាល គ្រោះថ្នាក់ ចរាចរណ៍ អត់វាស់វែងយករថយន្តទៅ​រក្សា​ទុកទារសំណងក្នុងតម្លៃខ្ពស់

ស្វាយរៀង៖ មន្ត្រី​ នគរបាលនៅច្រកទ្វារអន្តរជាតិបាវិត២នាក់បានជួបនូវគ្រោះថ្នាក់ បណ្តាលអោយរងរបួសហើយត្រូវបានមន្រ្តីនគរបាលមូលដ្ឋាន ក្រុងបាវិត យកម៉ូតូនិង​រថយន្តទៅរក្សាទុកដោយមិនបានវាស់វែង ហើយ ភាគីខាងម៉ូតូទាមទារសំណងក្នុងតម្លៃខ្ពស់ ដែលជាហេតុធ្វើអោយ ភាគីខាងម្ចាស់រថយន្ត មានការសោកស្តាយ ដោយភាគីម៉ូតូពុំមានការយោគយល់។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតកាលពី​វេលាម៉ោងប្រមាណ១០និង៣០នាទីយប់ថ្ងៃទី១១ខែកក្កដា ឆ្នាំ ២០២២ នៅចំណុច មុខច្រកទ្វារអន្តរជាតិបាវិត ក្នុងក្រុងបាវិត ខេត្តស្វាយរៀង រវាងម៉ូតូpcxពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល-1-0707 និង រថយន្ត ម៉ាកTOYOTA ALPHARD​ពណ៌​ស​ពាក់ស្លាកលេខភ្នំពេញ-2BT-3032 ។
មន្រ្តី នគរបាលរូបនោះ ត្រូវបានគេ​ស្គាល់ឈ្មោះឆាយ សារ៉ាត់ ជាមន្រ្តីនគរបាល​នៅច្រកទ្វារអន្តរជាតិបាវិត ជាអ្នកបើកបរម៉ូតូបានរងរបួសក្បាល និងម្នាក់ទៀតឈ្មោះស ចាន់វាសនា ជាអនុប៉ុស្តិ៍ច្រកទ្វារបាវិតរងរបួសស្រាល។
តាមព័ត៌មានអោយដឹងថា នៅយប់ថ្ងៃកើតហេតុ ខណះពេល ដែលរថយន្តកំពុងតែធ្វើដំណើរ លើដងផ្លូវ ស្រាប់តែ ម៉ូតូមន្រ្តីនគរបាលរូបនោះ បានបើកម៉ូតូឆ្លងផ្លូវត្រូវ រថយន្តបុក បណ្តាលអោយដួល ហើយ មន្រ្តីបាលទាំង២នាក់អត់ពាក់មួក ម្នាក់រងរបួស ក្បាលដេរ៥ថ្នេរ និងម្នាក់ទៀត រងរបួសស្រាល។
តាមអ្នកបើកបររថយន្ត បានអោយដឹងថា គ្រោះថ្នាក់នេះ បណ្តាលមកពីម៉ូតូបើកបរឆ្លងផ្លូវក្នុងល្បឿនលឿន ពីឆ្វេង ទៅស្តាំកាត់មុខ រថយន្ត ។​ បន្ទាប់ពី គ្រោះថ្នាក់ នគរបាលក្រុងបាវិត បានចុះទៅកន្លែងកើតហេតុ ដោយពុំបានវាស់វែងនោះទេ អាងជាមន្រ្តីនគរបាលដូចគ្នា ដោយយកម៉ូតូនិង​រថយន្ត ទៅរក្សាទុកដើម្បីដោះស្រាយទាម​ទារសំណង់។
តាមព័ត៌មានអោយដឹងថា បន្ទាប់ ពីគ្រោះ​ថ្នាក់ ខាងម្ចាស់រថយន្ត ក៏បានចូលខ្លួន ទៅ​ដោះស្រាយ ហើយ ត្រូវភាគីខាងម៉ូតូដែលជាមន្រ្តីនគរបាលទាំង២នាក់ទាមទារ សំណងចំនួន ៣៤៧៥ ដុល្លារ ក្នុងនោះម្នាក់​ដែលរបួសទារចំនួន២ពាន់ដុល្លារនិងម្នាក់​ទៀត របួសស្រាល ថា បាត់ទូរស័ព្ទ និងកាបូបលុយ ទាមទារចំនួន១៤៧៥ដុល្លារ ។ ចំណែក ខាង រថយន្តបានជូន ចំនួន ២ពាន់ដុល្លារ ខណះរហូតដល់ ថ្ងៃនេះរបួសនោះបានព្យាបាលរួចរាល់អស់ប្រមាណជិត ១០០០ ដុល្លារតែប៉ុណ្ណោះ។
ការដោះស្រាយនេះ សម្របសម្រួល២លើក​មកហើយ តែមន្រ្តីនគរបាលរូបនោះនៅតែ​មិនយោគយល់បញ្ចុះតម្លៃឡើយ។ម្យ៉ាងទៀត​មន្រ្តីនគរបាលរូបនោះជិះម៉ូតូបត់ឆ្លងផ្លូវខ្វះការ​ប្រុងប្រយ័ត្ន និងពុំពាក់មួកសុវត្តិភាពហើយ​ម៉ូតូពាក់ស្លាកលេខនគរបាលទៀត ។

តាមម្ចាស់រថយន្ត មានប្រតិកម្មថាការទាមទារ របស់មន្រ្តីរូបនោះហួសពីលទ្ធភាពខណះ​រថយន្តទើបតែបង់រំលោះបាន៤ខែ។ បន្ទាប់ពី គ្រោះថ្នាក់នោះ អាងជាសមត្ថកិច្ចដូចគ្នា មិន​បានចុះវាស់វែងតាមផ្លូវច្បាប់ ៕