Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អធិការ​ខណ្ឌ​សែនសុខ​ ចេញ​លិខិត​អញ្ជើញ​លោក ជឿន​ តុលា​ ចូល​ខ្លួន​បំភ្លឺ​រឿង​​ជំពាក់​លុយ​ថ្លៃ​បេតុង​ជិត​ ១​ម៉ឺន​ដុល្លារ​ តាម​បណ្តឹង​លោក​ ង៉ែត​ ចំរើន​



ភ្នំពេញ​៖​ កាល​ពី​ថ្ងៃ​១​ ខែសីហា​ ឆ្នាំ​២០២២​នេះ​ អធិការ​រដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ បាន​ចេញ​លិខិត​អញ្ជើញ​ លោក​ជឿន​ តុលា​ ដែរ​ជាម្ចាស់ក្រុម​ហ៊ុន​ ជឿន​ តុលា​ អចលនទ្រព្យ​ឲ្យ​ចូល​ខ្លួន​មក​ឆ្លើយ​បំភ្លឺ​ រឿង​ជំពាក់​លុយ​ថ្លៃ​បេតុង​ ជិត​ ១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែ​សីហា​ ឆ្នាំ​២០២២ខាង​មុខ​នេះ​ ការ​ចេញ​លិខិត​អញ្ជើញ​នេះ​ បន្ទាប់​ពី​បាន​ទទួល​នូវ​ពាក្យ​បណ្ដឹង​ពី​លោក​ ង៉ែត​ ចំរើន​ នាយ​រដ្ឋបាល​នៃ​ក្រុមហ៊ុន​បេតុង​លាយ​ស្រេច​។

នៅ​ក្នុង​លិខិត​អញ្ជើញ​នេះ​ ដែរ​មាន​ខ្លឹមសារ​ទាំង​ស្រុង​ថា​ លោក​ ជឿន​ តុលា​ ភេទប្រុស​ អាយុ​ ​៤២​ ឆ្នាំ​ មុខ​របរ​ ម្ចាស់​ក្រុម​ហ៊ុន​ មាន​អាសយដ្ឋាន​នៅ​ផ្ទះ​លេខ​ ០៣​ សង្កាត់​ គោគ​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានីភ្នំពេញ​។ លិខិត​អញ្ជើញ​នេះ​ បាន​ឲ្យ​លោក​ ជឿន​ តុលា​ ចូល​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ នៅ​ថ្ងៃទី​០៣​ ខែសីហា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ៩​ :០០​នាទី​ព្រឹក​ ដើម្បី​បំភ្លឺ​តាម​ពាក្យ​បណ្ដឹង​របស់​ឈ្មោះ​ ង៉ែត​ ចំរើន​ ពាក់ព័ន្ធថ្លៃបេតុង។

ជុំ​វិញ​រឿង​ជំពាក់​លុយ​ថ្លៃ​បេតុង​នេះ​ដែរ​​លោក​ ទឹម​ ធារ៉ា​ ជា​ភ្នាក់ងារ​ទី​ផ្សារ​នៃ​ក្រុមហ៊ុន​បេតុងលាយ​ស្រេច​​​ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​យេីង​ឲ្យ​ដឹង​កាល​ពី​រសៀល​​ថ្ងៃទី​ ២៧​ កក្កដា​​ កន្លង​ទៅ​​ថា​ ម្ចាស់​​ក្រុម​ហ៊ុន​ ជឿន​ តុលា​ អចលនទ្រព្យ​ ជា​ដៃគូ​រក​ស៊ី​ជាមួយ​ក្រុមហ៊ុន​លោក​ ដោយកន្លងមកម្ចាស់​ ក្រុម​ហ៊ុន​ ជឿន​ តុលា​ អចលនទ្រព្យ​ បាន​ហៅ​បេតុង​លាយ​ស្រេច​របស់​ក្រុមហ៊ុន​លោកដេីម្បីយកមក​ផ្គត់ផ្គង់​ ក្នុង​ការ​ដ្ឋាន​គម្រោង​ក្រុម​ហ៊ុន​ខាង​លេី​ ហើយ​បាន​សន្យា​ថា​និង​ទូទាត់​ឲ្យ​មួយ​សប្តាហ៍​ក្រោយ​ពេល​ចាក់​បេតុង​រួច​ តែ​ផ្ទុយ​ទៅវិញ​ម្ចាស់​ក្រុមហ៊ុន​ខាង​តែ​ង​តែ​មិន​គោរព​តាម​កិច្ចសន្យា​របស់​ខ្លួន​នោះ​ឡើយ​។

​លោក​ ទឹម​ ធារ៉ា​ បាន​ឲ្យដឹងទៀត​ថា​ លោក​បាន​ព្យាយាម​សម្របសម្រួល​ ដោយ​មាន​ការ​យោគយល់​ក្នុង​នាម​ជា​ដៃគូ​រក​ស៊ី​ជាមួយ​គ្នា​ តែ​ផ្ទុយទៅ​វិញ​ម្ចាស់​ក្រុមហ៊ុន​ ជឿន​ តុលា​ អចលនទ្រព្យ​ បាន​ព្យាយាម​គេច​វេស​ដោយ​មិន​ព្រម​សង​ ម្ដង​ថា​ថ្ងៃ​នេះ​ ម្ដង​ថា​សងថ្ងៃនោះ​ ហេីយ​បេី​និយាយ​ពី​ទូរស័ព្ទ​វិញ​គឺ​បិទ​គ្រប់​ប្រព័ន្ធ​តែ​ម្ដង​។

លោក​ ទឹម​ ធារ៉ា​ ថា​ ម្ចាស់​ក្រុម​ហ៊ុន​ ជឿន​ តុលា​ អចលនទ្រព្យ​ នេះ​និយាយ​ជារួម​​ពិបាក​តែ​ម្ដង​ ដោយ​ព្យាយាម​គេច​វេស​ដោយ​គ្មាន​ទំនួល​ខុសត្រូវ​ ​ជាដៃ​គូ​រក​ស៊ី​ជាមួយ​គ្នា​នោះ​ឡេីយ​។

លោក​ ទឹម​ ធារ៉ា ថា​ដោយ​មាន​ការ​យោគយល់​ ដែរ​ជា​ដៃគូ​រក​ស៊ី​ជាមួយ​គ្នា​ លោកបាន​សំណូម​ពរ​ដល់​អ្នក​សារព័ត៌មាន​​ជួយ​ផ្សព្វផ្សាយ​ដេីម្បី​ជូន​ជា​ដំណឹង​ដល់​ម្ចាស់​ក្រុម​ហ៊ុន​ ជឿន​ តុលា​ អចលនទ្រព្យ​ ឲ្យ​បាន​ដឹង​ផង​ ពិសេស​សូម​ម្ចាស់​ក្រុមហ៊ុន​ នេះ​ចូល​ខ្លួន​មកដោះ​ស្រាយ​គ្នា​ ដេីម្បី​ទូទាត់​សងនូវ​ទឹក​ប្រាក់​ដែលជំពាក់​ថ្លៃ​បេតុង​ក្រុម​​ហ៊ុន​លោក​ឲ្យ​អស់​ បេីពុំ​ដូចច្នោះទេក្រុមហ៊ុនលោក​នឹង​ប្រគល់​ភារកិច្ច​នេះ​ឲ្យ​មេធាវី​ក្រុមហ៊ុន​លោកមាន​ចំណាត់​ការ​តាម​និតិវិធី​ច្បាប់​។

ពាក់ព័ន្ធ​ករណី​នេះ​ដែរអង្គភាព​សារព័ត៌មាន​យេីង​ បាន​ទំនាក់ទំនង​តាម​រយៈ​ ទូរស័ព្ទ​លេខ​ 085 222 889 ដេីម្បី​សុំ​ការ​បំភ្លឺ​ពី​ខាង​ក្រុម​ហ៊ុន​ ជឿន​ តុលា​ អចលនទ្រព្យ​ដែរ​ តែ​ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​​។

លោក​ ទឹម​ ធារ៉ា​ បាន​បញ្ជាក់​ថា​ទឹក​ប្រាក់​ដែរ​ក្រុមហ៊ុន​ ជឿន​ តុលា​ អចលនទ្រព្យ​ជំពាក់​ថ្លៃ​បេតុង​ក្រុម​របស់​លោក​ចំនួន​ 7,830 ដុល្លារ​អាមេរិក​។