Thursday, November 21, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តធុនធំជាច្រើនគ្រឿងកំពុងដឹកទំនិញខោអាវជជុះ ឆ្លងដែនទៅប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រេង តាមច្រករបៀងតំណាក់យាំដូង នៅស្រុកស្វាយជ្រំ !

ខេត្ដស្វាយរៀង ៖ មានសេចក្តីរាយការណ៍មកថាមានរថយន្តធុនយក្ស បានសម្រុកដឹកទំនិញខោអាវជជុះ ឆ្លងដែនទៅ វៀតណាម តាមច្រករបៀង តំណាក់យាំដូង យ៉ាងគគ្រឹកគគ្រេង សង្ស័យជាទំនិញគេចពន្ធ នៅចំណុចប៉ុស្តិ៍ទាហានវរការពារព្រំដែន កងអនុសេតូចលេខ២ តំណាក់យាំដូង ស្ថិតនៅភូមិភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ។

កាលពីពេលថ្មីៗនេះ មានខោអាវជជុះត្រូវបានរថយន្តធុនធំ ដឹកសម្រុកចេញតាមច្រករបៀងតំណាក់យាំដូង ឆ្លងដែនទៅប្រទេសវៀតណាមដោយមាន ត្រាក់ទ័រដឹកទៅដាក់កាណូតប៉ុកចៃ ឆ្លងដែនទៅវៀតណាមដោយសារពិបាកផ្លូវឡានធំចូល តែដើម្បីបង្កភាពងាយស្រួលម្ចាស់ទំនិញបានធ្វើផ្លូវដើម្បីឲ្យរថយន្តដឹកចូលដល់កាណូតតែម្តង ហើយអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ហាក់ប្រងើយកន្ដើយមិនអើពើនិងគ្មានវិធានការ ក្នុងការទប់ស្កាត់នោះឡើយ ពោលគឺដឹកចេញដោយសេរី។

ដោយមើលឃើញការដឹកជញ្ជូនតាមរថយន្តខ្នាតយក្ស យ៉ាងគគ្រឹកគគ្រេងបែបនេះមហាជនមានការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ទំនងជាត្រូវផ្លែត្រូវដងឬ ក៍លួចខ្សឹបគ្នាអស់ហើយទេដឹងបានជារក្សាភាពស្ងៀមស្ងាត់មិនមានចំណាត់ការទប់ស្កាត់ទើបបណ្ដោយឲ្យរថយន្ដធំៗដឹកទំនិញ ឆ្លងដែនតាមច្រករបៀងតំណាក់យាំដូងបានយ៉ាង រលូនបែបនេះ។

ប្រភពីម្ចាស់ទំនិញ សុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា ពួកគាត់បាន​បង់ពន្ធគយផ្លូវ ច្រករួចហើយ ក៏ប៉ុន្តែដោយពេលថ្ងៃមានភ្លៀងខ្លាំងទើបខក ហើយពន្យាពេលដឹកចេញនៅពេលយប់ ។

បើតាមមន្ត្រីនគបាលម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើង ថា ប៉ុស្តិ៍ ច្រករបៀង ឬដំណាក់យាំដូងនេះ គ្មានច្បាប់​អនុញ្ញាតឲ្យដឹកទំនិញចេញឬចូលពីក្រៅប្រទេសទេ គឺច្បាប់អនុញ្ញាត ឲ្យនាំទំនិញចេញចូលតាមច្រកទ្វា ព្រំដែន​អន្តរជាតិ ច្រកទ្វាព្រំដែនទ្វេភាគី ច្រកទ្វាតំបន់ព្រំដែន ហើយមានដាក់មន្ត្រីគយពិនិត្យ ទំនិញចេញចូល តែបើផ្ទុយពីនេះ ហើយដឹកទំនិញចេញចូលតាមច្រករបៀង ឬតាមដំណាក់ទាហាន ដោយគ្មានមន្ត្រីជំនាញពិនិត្យឯកសារទំនិញទេ គឺ ជាទំនិញគេចពន្ធហើយ ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ អង្គភាពសារយើងបានទំនាក់ទំនងទៅលោកមេប៉ុស្តិ៍វរការពារព្រំដែនអនុសេនាតូចលេខ២ តំណាក់យាំដូងលោកបានប្រាប់ថា ទំនិញនេះជាប្រភេទខោអាវជជុះដឹកចូលទៅវៀតណាម ពាក់ព័ន្ធរឿងច្បាប់លោកមិនដឹងទេលោកឲ្យសួរទៅមេទីប៉េអឹមខេត្តទើបដឹងរឿងច្បាស់ ។

ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងនឹងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចឬសមុីភាគីពាក់ព័ន្ធទាំងអស់ដើម្បីឱ្យពលរដ្ឋអស់ការមន្ទិលសង្ស័យ៕