Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បនល្បែងជល់មាន់អាប៉ោងយូគីនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ​ បើក​លេង​យ៉ាងគគ្រឹកគគ្រេងមិនខ្លាចលោក​ ធឹម​ សំអាន អភិបាលខណ្ឌ ទេីបឡេីងថ្មី

ភ្នំពេញ៖ មានទីតាំងបនល្បែងស៊ីសងខុស​ច្បាប់ដ៏ធំ «សង្វៀនជល់មាន់ និងអាប៉ោង យូគី» កំពុងតែបើកដំណើរការនៅចំណុចក្នុងឃ្លាំងដល់ធំស្គឹមស្កៃ ដោយប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់លុយយ៉ាងអនាធិបតេយ្យ នៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាហេតុនាំឲ្យកើតមានចោរលួច ចោរប្លន់ ចោរឆក់ និងអំពើហឹង្សាជាដើម។

ករណីនេះមិនធ្លាប់មាននៅខណ្ឌ​ព្រែកព្នៅ ទេ​ទើបតែលោក ធឹម សំអាន ដូរមកកាន់តំណែងជាអភិបាលខណ្ឌព្រែកព្នៅ ជំនួសលោកសុខ សម្បត្តិ ស្រាប់តែមានកើតឡើង​នៅទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំនេះភ្លាមតែម្តង។

ពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភ​យ៉ាងខ្លាំងចំពោះសកម្មភាពរបស់ក្រុមញៀនល្បែង ដែលកំពុងតែប្រមូលផ្ដុំគ្នាលេង​ល្បែងភ្នាល់ដាក់លុយ ដោយមានអ្នកចាញ់អស់លុយរាប់រយពាន់ដុល្លារក្នុងមួយថ្ងៃៗ ជា​ហេតុនាំឲ្យមានអំពើចោរកម្ម និងអំពើហិង្សាក្នុងគ្រួសារជាដេីម។
ចំណែកឯម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់វិញកំពុងតែសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការប្រមូលលុយតុង ពីអ្នកញៀនល្បែង ជាពិសេស មេអាប៉ោង សប្បាយកើបលុយ ដាក់ហោប៉ៅ ចែកគ្នីគ្នា ។

ចំណែកឯលោក មេប៉ុស្តិ៍សង្កាត់គោករការ លោក អធិការខណ្ឌព្រែកព្នៅ និងអាជ្ញាធរ ពាក់ព័ន្ធមូលដ្ឋាន ឯនោះវិញ ហាក់ដូចជា សំងំស្ងៀម​ គ្មានវិធានការទប់ស្កាត់ឬបង្ក្រាប​ឡេីយ​ ។

ប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមលោក ចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន​ ដេីម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ​ ៕