ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលកូនមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន!
នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ វរអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកព្រិន្ទបាលឯក សំ ហាក់ សមាជិក វរអន្តរាគមន៍ ដែលមានកូនមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។
ក្នុងឱកាសនោះក្រុមការងារបាននាំយក ថវិកាចំនួន ២៨០,០០០រៀល, ត្រីខ២យួរ, មី១កេស, ភេសជ្ជៈ២កេស, ទឹកសុទ្ធ០២កេស, ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕
#PhnomPenhGRK