លោកតាវ័យ៧០ឆ្នាំម្នាក់ត្រូវភ្លេីងឆេះស្លាប់ក្នុងហេតុការណ៍អគ្គីភ័យឆេះផ្ទះ០១ខ្នងនៅស្រុកស្វាយជ្រំ
ស្វាយរៀង ៖ គួរឲ្យអាសូណាស់ ! បុរសវ័យចំណាស់អាយុ៧០ឆ្នាំម្នាក់ត្រូវបានភ្លេីងឆេះស្លាប់យ៉ាងអាណោចអាធម៌ ក្នុងករណីអគ្គីភ័យឆាបឆេះផ្ទះ០១ខ្នង ៖ហេតុការណ៍ភ្ញាក់ផ្អេីលនេះកេីតឡេីងកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្ទះជនរងគ្រោះ ភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ក្នុងហេតុការណ៍អគ្គីភ័យ ឆាបឆេះនេះត្រូវបានកងកម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង កម្លាំងកងរាជអាវុធហត្ថខេត្ត បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០៥គ្រឿង រួមមាន៖ រថយន្តពន្លត់អគ្គីភ័យរបស់ ស្នងការដ្ឋានខេត្តស្វាយរៀង ០២គ្រឿង, អធិការដ្ឋានស្រុកស្វាយជ្រំ ០១គ្រឿង, អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ០១គ្រឿង និងកងរាជអាវុធហត្ថ ០១គ្រឿងប្រេីប្រាស់ទឹកអស់០៨ឡានដេីម្បីធ្វើការអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែល តែជាអកុសលម្ចាស់ផ្ទះត្រូវបានភ្លេីងឆេះស្លាប់ ។
បេីតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះដែលស្លាប់មានឈ្មោះ កៅ យាន ភេទប្រុស អាយុ៧០ឆ្នាំរស់នៅផ្ទះកេីតហេតុ ភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានអគ្គីភ័យ គឺ បណ្ដាលមកពីការធ្វេសប្រហែសប្រេីប្រាស់ចង្ក្រានហ្គាស ហេីយសម្ភារៈខូចខាតរួមមាន៖ ផ្ទះ០១ខ្នង សង់ពីឈេីប្រក់ក្បឿង ថ្មក្រោម ទំហំ៧ម៉ែត្រx១២ម៉ែត្រ រថយន្ត០១គ្រឿង លុយខ្មែរ ១លានរៀល លុយដុល្លារ ១០០ដុល្លារ ទូរដាក់ខោអាវចំនួន៤ និងសម្ភារៈមួយចំនួនទៀត ។
ចំណែកសពជនរងគ្រោះក្រោយសមត្ថកិច្ចធ្វេីកោសលវិច្ឆ័យរួចរាល់បានប្រគល់ជួនក្រុមគ្រួសាររៀបចំធ្វេីបុណ្យតាមប្រពៃណី ៕