នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១និងស្ទឹងមានជ័យ៣ សហការគ្នាឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយលួចម៉ូតូ បានសម្រេច
ភ្នំពេញ៖ ជនសង្ស័យភេទទី៣ម្នាក់ធ្វើសកម្មភាពលួច ម៉ូតូសេ១២៥សេរី២០១៦បានសម្រចយកចេញពីម្តុំច្រមុះជ្រូកស្ទឹងមានជ័យ ភូមិដំណាក់ធំ៥ សង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យកាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ខណៈពេលដែលម្ចាស់ចាក់សោរចតទុកនៅមុខហាងស៊ុប៧២ ហើយចូលទៅដេកស្មានតែមានអ្នកអូសម៉ូតូចូលហើយ ។
ក្រោយពេលដែលម្ចាស់ម៉ូតូបានដឹងថាម៉ូតូរបស់ខ្លួនបាត់ភ្លាមៗក៏បានទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ក្រោយពេលដែលសមត្ថកិច្ចបានទទួលពាក្យបណ្តឹងរួចកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ បានធ្វើការស្រាវជ្រាវនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ បានឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងម៉ូតូជនរងគ្រោះនៅក្នុងបន្ទប់ជួលជនសង្ស័យនៅចំនុចផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឱ្យដឹងថាម្ចាស់ម៉ូតូខាងលើមានឈ្មោះ កៀន សុធី អាយុ៣០ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅចំណុចបាត់ម៉ូតូខាងលើ
ចំណែកជនសង្ស័យខាងលើមានឈ្មោះ ហ៊ួន ពូក អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនខ្លួនទៅសាកសួរបន្តរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីកសាងសុំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធិ៕