សង្ស័យស្រវឹកស្រាខ្លាំងចូលដេកក្នុងរូងឆ្កែកាយថប់ដង្ហើមស្លាប់
បាត់ដំបង ៖ បុរសម្នាក់សង្ស័យតែស្រវឹងស្រាខ្លាំងពេកហើយ មើលទៅទើបចូលដេកក្នុងរូងឆ្កែកាយ ហើយចេញវិញមិនរួចក៏ថប់ដង្ហើមបណ្ដាលឲ្យស្លាប់ បាត់បង់ជីវិតយ៉ាងអាណោចអធម៌ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនឹកស្មានមិនដល់នេះបានកើតឡើងនៅថ្ងៃទី០៨ ខែវិច្ឆិកា ធ្នាំ២០២២ នៅក្រុមទី16ភូមិមុខរាហ៍២ ឃុំមុខរាហ៍ ស្រុក រុក្ខគិរី ខេត្តបាត់ដំបង។
សពជនរងគ្រោះមានឈ្មោះ ញ៉ាញ់ ម៉ែន ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិខាងលើមុខរបរធ្វើស្រែរស់នូវជាមួយម្តាយ ។
បើតាមសម្ដីម្តាយជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កូនរបស់គាត់ ពីយប់ ដើរផឹកស្រា មកដល់ផ្ទះវិញ គាត់ក៏ចូលដេកមុនបាត់ ហើយក៏មិនបានដឹងកូនគាត់ដេកកន្លែងណាទេ លុះព្រឹកឡើងដើររកស្រាប់តែឃើញកូនគាត់ ចូលដេកក្នុងរូងឆ្កែកាយ ចេញមិនរួចគាត់ក៏ស្រែកឆោឡោ តែកូនគាត់បានស្លាប់បាត់ទៅហើយ ។
ក្រោយសមត្ថកិច្ចជំនាញធ្វើកោសលវិច្ឆ័យរួច បានធ្វើកំណត់ ហេតុប្រគល់សពជនរងគ្រោះអោយទៅក្រុមគ្រួសសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕