ប្រភពច្បាប់ការថា នៅក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤មានទីតាំងបនល្បែងស៊ីសង ហ្គេមបាញ់ត្រីដ៏ធំ ផ្គេីននិងបទបញ្ជា សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន តែអាជ្ញាធរថា មិនមាន សង្ស័យទូរហ្គេមបាញ់ត្រី ទាំងនោះចេះបំបាំងកាយ
ភ្នំពេញ ៖ មានសេចក្ដីរាយការថា នៅក្នុងផ្សារបឹងត្របែកផ្លាហ្សា ជាន់ទី៤ ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញមាន ទីតាំង បនល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រីដ៏ធំ កំពុងតែបើកដំណេីរការលេងយ៉ាងអនាធិបតេយ្យ មិនខ្លាចអាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋាន ។ ចំណែកអាជ្ញាធរនិងសមត្ថកិច្ច ខណ្ឌចំការមន ហាក់សំងំស្ងៀម ផ្គើននិងបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស កាលពីពេល កន្លងទៅថ្មីៗ ។
មហាជនបានដាក់ការសង្ស័យថា អាជ្ញាធនិងសមត្ថកិច្ច នៅមូលដ្ឋានអាចត្រូវថ្នាំសណ្តំរបស់ម្ចាស់បនល្បែងទាំងនោះហេីយមេីលទៅទេីបរក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាប ។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ ប៉ុន្តែនៅខណ្ឌចំការមន ក្រោមការគ្រប់គ្រង របស់លោក គៀន ល័ក្ស អភិបាល ខណ្ឌ ដែលទេីបមកកាន់តំណែងថ្មី និងលោក យិន សាន្ត អធិការខណ្ឌ នៅមិនទាន់មាន វិធានការណ៌ ផ្លូវច្បាប់ ទៅលើម្ចាស់បនល្បែងខ្នាតយក្សមួយនេះនៅឡេីយទេ ដែលផ្គេីនទៅនិងបទបញ្ជារបស់សម្ដេច នាយករដ្ឋមន្ត្រី ។
មហាជនរងចាំមេីលថា តេីលោកលោកគៀង ល័ក្ស អភិបាលខណ្ឌចំការមន និងលោកលោកយិន សាន្ត អធិការខណ្ឌ និងមានវិធានការយ៉ាងណាចំពោះទីតាំងល្បែងសុីសង ដ៏ធំខាងលេីកនេះ..?។
ជុំវិញករណីខាងលេីនេះអាជ្ញាធរថា មិនមានទូរហ្គេម បាញ់ត្រី នោះទេ តេីទូរហ្គេមបាញ់ត្រីទាំងនោះចេះបំបាំងកាយឬក៏អាជ្ញាធរ រកមិនឃេីញ អង្គភាពយេីងមិនហ៊ានថា ខាងអាជ្ញាធរ ខុស ឬខាងអ្នករាយការណ៍ខុសនោះទេ អង្គភាពយេីងនិងផ្សាយបន្តទៀតបេីមានសេចក្ដីរាយការណ៍បន្ថែមយ៉ាងណានោះ ៕