Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

មេឈ្មួញឈេីដុះស្លែជនជាតិ​យួន ដែលគេស្គាល់ថា “តាវី” នៅ​ឃុំក្រញូងសែនជ័យ​ ស្រុកស្នួល​ កំពុងធ្វេី​តែ​ព្យុះភ្លៀង​ ចំណែកសមត្ថកិច្ចពាក់ពន្ធ័​ ហាក់​សំងំ​ស្ងៀម

ក្រចេះ​ ៖​ មានសេចក្ដីរាយការណ៍ថា​ ជនជាតិ​វៀតណាម​ ម្នាក់ដែលគេស្គាល់ឈ្មោះ​ តាវី​ ជាមេឈ្មួញឈេី​ ដុះស្លែ​ ស្ថិតនៅឃុំក្រញួងសែន​ជ័យ​ ស្រុកស្នួល​ ខេត្តក្រចេះ​ បាន និងកំពុងតែ​ធ្វេីព្យុះភ្លៀងប្រមូលទិញឈេី​ រួចនាំចេញយកទៅលក់នៅប្រទេសវៀតណាម​ យ៉ាងអាណាធិបតេយ្យ​ដោយមិនមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានចុះបង្ក្រាប​នោះឡេីយ​ ។

សេចក្ដីរាយការណ៍បានអោយដឹងថា​ តាវី​បាន​ប្រមូលទិញឈេី​ នៅចំណុច​ផ្លូវរបស់ក្រុម​ហ៊ុន​ (ធីធី​ វ៉ាយ)​ ភូមិក្រញូងសែនជ័យ​ ឃុំ​ក្រញូងសែនជ័យ​ ស្រុកស្នួល​ ខេត្តក្រចេះ ដែលឈេី​ទាំងនោះគេដឹកយកមកពី​ស្រុកអូរាំង​ខេត្តមណ្ឌលគីរី មកលក់អោយ​ តាវី​ ហេីយ​ តាវី​ នាំ​ចេញ​ទៅប្រទេសវៀតណាម​ តាមច្រក​ របៀង​ (​62)​ និងច្រក​ (ប៊ិនឌាំង​) ដែលគ្រប់គ្រងដោយលោក​ សីហា​ មេប៉ុស្តិ៍​ការពារព្រុំដែន​ ត្រពាំងក្រញូង​ ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅភូមិ​ក្រញូង​សែន​ជ័យ​ ឃុំក្រញូងសែនជ័យ​ ស្រុក​ស្នួល ខេត្តក្រចេះ​ បានឲ្យដឹងថា​ បានជា​ តាវី​ ដែល​ជា​ជនជាតិវៀតណាម​ រូបនេះ​ ហ៊ាន​ធ្វេីព្យុះភ្លៀង​ យ៉ាងអាណាធិបតេយ្យ​ មិនខ្លាច​សមត្ថកិច្ច​ ក៏ព្រោះតែមាន​មន្ត្រីយោធា​ ការពារព្រុំដែន​ ម្នាក់នៅពី​ក្រោយ​ ។

ជុំវិញសេចក្ដីរាយការណ៍ខាងលេី​ អង្គភាព​យេីងនៅមិនទាន់រកការបំភ្លឺពីអ្នកពាក់ពន្ធ័បាន​នៅឡេីយទេ​ ព្រោះគ្មានលេខទូរសព្ទ័​ដេីម្បីទំនាក់​ទំនង​ អង្គភាពយេីងរងចាំធ្វេីការ​បំភ្លឺ​ ពីសមីពាក់ពន្ធ័​ រាល់​ម៉ោងធ្វេីការដេីម្បី​អោយព័ត៌មាន​ គ្រប់ជ្រុងជ្រោយ​ ៕