ខ្លាំងមែន ! បនល្បែងសុីសង ជល់មាន់ តាមអនឡាញ បេីកលេងផ្គេីននិងបទបញ្ជារបស់ សម្ដេច នាយករដ្ឋមន្ត្រី
ភ្នំពេញ ៖ ទីតាំងបនល្បែងសុីសង ជល់មាន់តាមអនឡាញ បេីកលេងយ៉ាងអាណាធិបតេយ្យនៅឃុំគោកខ្ចក ស្រុកកំពង់ត្របែកខេត្តព្រែវែង សង្ស័យអាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋាន ភ្លេចបទបញ្ជារបស់សម្ដេច នាយករដ្ឋមន្ត្រី ហេីយមេីលទៅ បានជាមិនចុះបង្ក្រាប ឬក៏ត្រូវថ្នាំសណ្ដំ មេបនល្បែងទេីបសំងំស្ងៀមធ្វេីមិនដឹង ។
សូមបញ្ជាក់ថា ទីតាំងបនល្បែងជល់មាន់អនឡាញទាំងនោះរួមមាន ៖ ១-ផ្ទះលក់កាហ្វេ នៅភូមិគោកខ្ចក , ២-នៅផ្សាថ្មី ក្បែវត្ថគោកខ្ចក ឃុំគោកខ្ចក ស្រុកកំពង់ត្របែកខេត្តព្រៃវែង ។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ច នៅស្រុកកំពង់ត្របែក ហាក់សំងំស្ងៀម មិនបង្ក្រាបទីតាំងបនល្បែងសុីសងប្រភេទមាន់ជល់ តាមអនឡាញដែលបេីកលេង នៅមូលដ្ឋានរបស់ខ្លួនផ្គេីនទៅនិងបទបញ្ជារបស់សម្ដេច នាយករដ្ឋមន្ត្រី ។
មហាជនសង្ឃឹមនិងជឿជាក់ថា អាជ្ញាធរមានសមត្ថកិច្ច ស្រុកកំពង់ត្របែកនិងចុះបង្ក្រាបទីតាំងបនល្បែងសុីសងទាំងនោះ ដេីម្បីឲ្យស្របតាមបទបញ្ជា របស់សម្ដេច នាយករដ្ឋមន្ត្រី ៕