បនល្បែង ជល់មាន់ តាមអនឡាញ នៅស្រុកចំការលើ បេីកលេងផ្គេីននិងបទបញ្ជារបស់ សម្ដេច នាយករដ្ឋមន្ត្រី ចំណែកសមត្ថកិច្ចមូលដ្ឋានមិនបង្ក្រាប
កំពង់ចាម៖ ទីតាំងបនល្បែងសុីសង ជល់មាន់តាមអនឡាញ បេីកលេងយ៉ាងអាណាធិបតេយ្យ នៅស្រុកចំការលេី ខេត្តកំពង់ចាម សង្ស័យអាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋាន ភ្លេចបទបញ្ជារបស់សម្ដេច នាយករដ្ឋមន្ត្រី ទៅ ហេីយទេីបបានជាមិនចុះបង្ក្រាប ឬមួយត្រូវថ្នាំសណ្ដំ មេបនល្បែងទេីបសំងំស្ងៀមធ្វេីមិនដឹង ។
សូមបញ្ជាក់ថា ទីតាំងបនល្បែងជល់មាន់អនឡាញទាំងនោះរួមមាន៖១,នៅភូមិតាប៉ាង២ ឃុំតាប្រុក-ទី២, ភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលេី ខេត្តកំពង់ចាម ។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ច នៅស្រុកចំការលេី ហាក់សំងំស្ងៀម មិនបង្ក្រាបទីតាំងបនល្បែងសុីសងប្រភេទមាន់ជល់តាមអនឡាញដែលបេីកលេង នៅមូលដ្ឋានរបស់ខ្លួនផ្គេីនទៅនិងបទបញ្ជារបស់សម្ដេច នាយករដ្ឋមន្ត្រី ។
ចំពោះបញ្ហាល្បែងសុីសង ខាងលេី មហាជនសង្ឃឹមនិងជឿជាក់ថា អាជ្ញាធរមានសមត្ថកិច្ច ខេត្តកំពង់ចាម ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ស្រុកចំការលេី និងចុះបង្ក្រាបទីតាំងបនល្បែងសុីសងទាំងនោះដេីម្បីឲ្យស្របតាមបទបញ្ជា របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕