Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បទល្មើសទំនិញឆ្លងដែន ជាច្រើនមុខ កំពុងដឹកចេញតាមច្រករបៀង អូរបីជាន់ នៅស្រុកអូរជ្រៅ ជារៀងរាល់ថ្ងៃ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការ !

ខេត្ដបន្ទាយមានជ័យ៖ មានសេចក្ដីរាយការណ៍មកថានៅ ច្រករបៀងអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងដំណើរការ បទល្មើស ចេញចូលទំនិញគ្រប់ប្រភេទយ៉ាងសេរីខណៈពេលដែល លោក វរសេនីយ៍ទោ អ៊ុន ចាន់ មេប៉ុស្តិ៍ច្រករបៀង អូរបីជាន់ មិនមានចំណាត់ការឬមួយលោកមិនទាន់ដឹងទើបមិនទាន់មានចំណាត់ការ។

ប្រភពបានឲ្យដឹងថា ទំនិញទាំងនោះ ដឹកជញ្ជូន​តាម​រថយន្ត​តូច​ៗ, រ៉ឺ​ម៉ក​សណ្តោង​, រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី និង​គោ​យន្ត​កែ​ច្នៃ​ជាដើម ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​ជា​ច្រើន​គ្រឿង​ឆ្ពោះទៅ​កាន់​ គោលដៅ​ផ្សេង​ៗដើម្បីចែកចាយទៅតាមទីផ្សារលក់បន្ត ។

ប្រភព​ពីរនាក់ដឹកទំនិញបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា ទំនិញ​ទាំងនេះ ភាគច្រើន​ចេញពី​ច្រករបៀង​ អូរបីជាន់ ក្នុងស្រុក​អូរជ្រៅ និងច្រកមួយ​ចំនួន​ទៀត តាម​បន្ទាត់​ពព្រំដែន ហើយយានយន្ត​ដឹក​ទំនិញ​ទទាំងនេះឆ្លងកាត់បា​រាស​ត្រួតពិនិត្យ​ របស់​ក្រុម​យោធាតាម​ចំណុច ​ភភូមិសាស្ត្រច្រកអូបីជាន់ ចូល​ទៅ​តំតំបន់ ស ដើម្បីដឹកទំនិញ
​ដែល​ខាង​ឈ្មួញ​ថៃ​ ដឹក​ជញ្ជូន​មក​ឲ្យ​ផងដែរ។

ដោយមើលឃើញសកម្មភាពដឹកទំនិញ យ៉ាងគគ្រឹកគគ្រេងបែបនេះមហាជនមានការសង្ស័យថាទំនងជាមានការបើកដៃពីសំណាក់លោកវរសេនីយ៍ទោ អ៊ុន ចាន់ មេប៉ុស្តិ៍ច្រករបៀង អូរបីជាន់ មើលទៅបានជាបណ្ដែតបណ្ដោយឲ្យទំនិញទាំងអស់នេះចេញតាមច្រករបៀងបានហើយមិនដឹងថាទំនិញទាំងអស់នេះខូចគុណភាពឬយ៉ាងណានោះទេយកមកលក់នៅលើទីផ្សារដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវបើនៅតែបណ្ដោយបែបនេះ ប្រជាពលរដ្ឋនិងប្រឈមមុខកើតជំងឺផ្សេងៗជាពុំខាន ។

មហាជនសូមសំណូមពរឲ្យ មន្ត្រីជំនាញ ចុះពិនិត្យមើល និងទប់ស្កាត់ រាល់បទល្មើសឆ្លងដែន តាមច្រករបៀងព្រំដែនកម្ពុជា-ថៃ ផង. ដើម្បីពង្រឹង សន្តិសុខ ទំនិញគេចពន្ធ គ្រឿងញៀន អាភៀន ការរត់ពន្ធមនុស្សបទល្មើសផ្សេងៗ តាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាព និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋផងទាន។

ជុំវិញករណីខាងលើនេះដែរអង្គភាពព័ត៌មានយើងបានសុំការបំភ្លឺពីលោកវរសេនីយ៍ទោ អ៊ុន ចាន់ មេប៉ុស្តិ៍ច្រក អូរបីជាន់ តាមទូរសព្ទ នៅព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៣នេះ បានឱ្យដឹងថា គ្មានទំនិញណាគេចពន្ធនោះទេ មានតែទំនិញបន្តិចបន្តួចរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះហើយម្យ៉ាងវិញទៀតគោក្របីដែលដឹកតាមរថយន្តនោះគឺគេមានច្បាប់ទម្លាប់ត្រឹមត្រូវ ។

ទោះជាយ៉ាងណាក្ដីមហាជននៅតែងឿងឆ្ងល់ថាបើទំនិញត្រូវច្បាប់ហេតុអីមិនទៅចេញតាមច្រកទ្វារអន្តរជាតិបង់ពន្ធចូលរដ្ឋស្របច្បាប់ទៅ ហេតុអី្វបានជាដឹកទំនិញចេញតាមច្រករបៀងទៅវិញ?៕