Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ខ្លាំងមិនធម្មតាមែន​ ! ទីតាំងបនល្បែងសុីសង​យីហោកាសា(CASA)កម្លាំង​ គណៈ​បញ្ជាការ​​ឯកភាព ខណ្ឌដូនពេញ ចុះបង្ក្រាបមិនបាន​មួយចម្អិនកំពឹសផងស្រាប់តែបេីកឡេីង​វិញដ៏ដែល

ភ្នំពេញ ៖ ពិតជាខ្លាំងមែន​ ទីតាំងបនល្បែងសុីសងដ៏ធំនៅក្បែមន្ទីរពេទ្យគុន្ធបុប្ផា​ ដែល​គេស្គាល់ថា​(CASA)បានបេីកដំណេីរ​ឡេីង​វិញហេីយបន្ទាប់ពីកម្លាំង​ គណៈ​បញ្ជាការ​ឯក​ភាព ខណ្ឌដូនពេញ ចុះបង្ក្រាបបានមួយ​ចម្អិន​កំពឹស។
សូមរំលឹកថា: កាលពីថ្ងៃទី៩ខែឧសភា ឆ្នាំ២០២៣​ លោក ជា ខេមា អភិបាល​ នៃគណៈអភិបាល​ ខណ្ឌ​ដូនពេញ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដូនពេញ ចុះពិនិត្យជាក់ស្តែង ណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំងបនល្បែងមួយនេះ ហាមមិនឲ្យមានបង្កប់​ល្បែងស៊ីសង គ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជូញដូរមនុស្ស និងសារធាតុញៀនជាដើម ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរ និងអនុវត្តតាម​និតិវិធីច្បាប់។

ប៉ុន្តែផ្ទុយទៅវិញ​ សេចក្ដីរាយការណ៍មកថា​ទីតាំងបនល្បែង(ភ្នាល់ចាក់​បាល់ បៀរការ៉ាត់)និងល្បែងស៊ីសង ផ្សេងៗ​ទៀត យីហោកាសា​(CASA)នៅតាមបណ្តោយផ្លូវ47 ជាប់មន្ទីរពេទ្យគន្ធបុប្ផា ស្ថិត​នៅ​សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មួយនេះកំពុងដំណើរការបើកលេងឡេីងវិញ​ ដែលផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ល្បែងសុីសង​គ្រប់​ប្រភេទ​ របស់ សម្តេចតេជោ ហ៊ុនសែន​ ។

ប្រភពដដែលបានសង្ស័យ ថា​ ម្ចាស់ទីតាំងបនល្បែងដ៏ធំ មួយកន្លែងនេះប្រហែលជា​មានខ្នងបង្អែកធំហេីយមេីលទៅ ទេីបមិន​ខ្លាច​ញញេីត លោក ជា ខេមា អភិបាលខណ្ឌ​ដូនពេញ ។
ទោះជាយ៉ាងណា មហាជនទូទៅស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់វិធានការផ្លូវ​ច្បាប់ ចំពោះទីតាំងប្រព្រឹត្តបទល្មើស​ល្បែងស៊ីសងខុសច្បាប់ មួយកន្លែងនេះផង ដើម្បី​ រក្សាឲ្យបាននូវសន្តិសុខសុវត្ថិភាពជួន​ប្រជាពលរដ្ឋ​ អោយស្របតាមគោលនយោ​បាយ​ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច​របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយ​ក្រសួងមហាផ្ទៃ​ ។

សូមរំលឹកថា: កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានដាក់​បទ​បញ្ជាឲ្យអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ច​មូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនបង្ក្រាបឬទប់ស្កាត់ ល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួន​ !​ អាជ្ញាធរនិងសមត្ថកិច្ចទាំង​នោះនិងត្រូវប្រឈមនិងការដកតំណែងទៀតផង​ ៕