អាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវមិនបង្ក្រាបបន ល្បែងជ្រកក្រោមស្លាកយីហោ DD.Caffee ៩៩ សង្កាត់ច្រាំងចំរេះទី១ សង្ស័យឆ្នាំងបាយ
ភ្នំពេញ៖ ទីតាំងហាងលក់កាហ្វេ DD Caffee ៩៩ប្រើរូបភាពលក់កាហ្វេ បន្លំ ភ្នែក កាពិតនៅខាងក្រោយ ពោរពេញដោយ ល្បែងស៊ីសង ខុសច្បាប់ចាក់បាល់តាមអ៊ីនធឺណេត ចាក់ឆ្នោតកន្ទុយលេខ យ៉ាងអនាធិប តេយ្យ ដោយមិនរំខានដល់អាជ្ញាធរមាន សមត្ថកិច្ចខណ្ឌឫស្សីកែវឡើយ ៖ ទីតាំងបនល្បែងមួយនេះស្ថិត នៅតាមបណ្ដោយផ្លូវជាតិលេខ៥ទល់មុខយឿត្រីគីឡូ ម៉ែត្រលេខ៩ ក្បែរ ប៉ុស្ដិ៍នគរបាលសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះបានប្រាបឲ្យដឹងថា ហាងកាហ្វេបង្កប់បនល្បែងសុីសងខុសច្បាប់នេះ សង្ស័យមានខ្នងជាអ្នកធំមាន អំណាចចាំកាងនៅពីក្រោយខ្នង ហើយមើលទៅទើប អាជ្ញាធរមានសមត្ថកិច្ច ខ្លាចមិនហ៊ានបង្ក្រាប ។
ប្រភពបានបន្តទៀតថា បើមើលរូបភាពពីខាងក្រៅគ្មាន នរណាម្នាក់ចាប់អារម្មណ៍នោះឡើយព្រោះគេឃើញថា គ្រាន់តែជា ហាងកាហ្វេ សាមញ្ញមួយតែ ប៉ុណ្ណោះ តាមពិតខាងក្រោយមានបង្កប់ ដោយល្បែង ស៊ីសងចាក់បាល់ កត់កន្ទុយលេខនិងមានល្បែងស៊ីសង ជាច្រើនប្រភេទទៀតមួយកំផ្លេតែម្តង។
ប្រជាពលរដ្ឋដែលរស់នៅខណ្ឌឫស្សីកែវសម្ដែងការព្រួយបារម្មណ៍ចំពោះបនល្បែងដែលកើតមាននៅក្នុង មូលដ្ឋានរបស់ពួកគាត់ បង្ក ភាពអសន្តិសុខ កើតមានក្រុម ចោរលួច ចោរប្លន់ បង្កភាពវឹកវ នៅក្នុងសង្គម ។
ប្រជាពលរដ្ឋបានសូមណូពរដល់ អាជ្ញាធរនិងសមត្ថកិច្ច ខណ្ឌឫស្សីកែវ ជាពិសេស លោក អធិការនគរបាល ដែលទើបឡើងកាន់តំណែងថ្មី មេត្តាលោកមានវិធាន ការទប់សង្កាត់និងបង្ក្រាប បនល្បែងខុសច្បាប់នេះផង៕