Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌពោធិសែនជ័យ​ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៥នាក់

ភ្នំពេញ​ ​៖​ នៅថ្ងៃទី​ ១៩​ ខែ​ មិថុនា​ ឆ្នាំ​ ២០២៣​ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ ស ថេត​ អគ្គស្នងការរង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​កម្លាំង​តាម​ប៉ុស្តិ៍​ តាម​ផ្នែក​ ចេញ​ល្បាត​ពួន​ស្ទាក់​ក្នុង​មូលដ្ឋាន​ដេីម្បី​បង្ការ​បង្ក្រាប​បទល្មើស​លួច​ ឆក់​ ប្លន់​ នានា​ កុំ​អោយ​មាន​កេីត​ឡើង​។ ក្នុង​នោះ​ដែរ​ លោក​ អធិការ​ បាន​រៀបចំ​ប្រព័ន្ធ​ធ្នាក់​ដេីម្បី​តាម​ដាន​ស្រាវជ្រាវ​ចាប់​មុខ​សញ្ញា​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​កន្លង​មក​ ស្រាប់តែ​ប្រទះ​ឃើញ​ជន​សង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​សំដៅ​មក​កាន់​ធ្នាក់​ក៏​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌ​ពោធិ៍​សែនជ័យ​ឃាត់​ខ្លួន​បាន​ចំនួន​០២នាក់​ ដក​ហូត​ម៉ូតូ​ចំនួន​០១គ្រឿងនិង​ ​ដាវ​កែ​ឆ្នៃ​ចំនួន​០១ដេីម​ ភ្លាម​ៗ​។ បន្ទាប់​មក​លោក​ អធិការ​ បាន​បន្ត​ដឹកនាំ​កម្លាំង​ជំនាញ​និង​ប៉ុស្តិ៍​តាម​ដាន​ស្រាវជ្រាវ​រហូត​ដល់​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៣នាក់​បន្ថែម​ទៀត​សរុប​ចំនួន​០៥នាក់។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌ​កំពុង​សាក​សួរ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕