ដោយក្ដីអាណិត លោកយាយអាយុ៧២ម្នាក់ ទទួលបានផ្ទះថ្មី…
ស្វាយរៀង ៖ លោក ឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង និងលោកស្រី អុិច ស្រីស្រស់ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញមកប្រគល់ផ្ទះព្រមទាំងសម្ភារៈថវិកា ជូន លោកយាយ នាង សាត់ អាយុ ៧២ ឆ្នាំ រស់នៅភូមិក្ដុម្ពី ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលជាឧបត្ថម្ភរបស់ លោកឧត្តមសេនីយ៍ទោ ស្នងការ និងលោកស្រី ព្រមទាំងសប្បុរសជនមួយចំនួនទៀត តាមរយៈការអំពាវនាវ របស់លោក វីរសេនីយ៍ឯកសោមសុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ និងលោក មឿន ដាវិន និងភរិយា ។
សម្ភារៈរួមមាន៖មីម៉ាម៉ា១កេស,ទឹកត្រី១យួរ,ទឹក សុីអុីវ១យួរ,ត្រីខកំប៉ុង១យួរ,ស្ករ១កញ្ចប់,ប៊ីចេង២កញ្ចប់ និងថវិកា២០មុឺនរៀល។ បន្ទាប់មក លោកឧត្តមសេនីយ៍ទោ ស្នងការ និងលោកស្រី បានអញ្ជើញចុះទៅសួរសុខទុក្ខ ព្រមទាំងនាំយកសម្ភារៈ ថវិកា ជូន ប្អូនស្រី សាំ មុំ អាយុ ៣១ ឆ្នាំ រស់នៅភូមិលាចឈូក ឃុំគោកព្រីងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានជំងឺប្រចាំកាយនិងមានជីវភាពខ្វះខាត តាមរយៈការជម្រាបជូន របស់លោក អធិការនគរបាលស្រុក។
សម្ភារៈរួមមាន: អង្ករ ៥០kg មីខ្លាឃុំ១កេស,ទឹកសុទ្ធ១កេស,ទឹកត្រី១យួរ,ប៊ីចេង១កញ្ចប់ និងថវិកា ២០មុឺនរៀល។
+ដោយមានការចូលរួមពី លោក អធិការនគរបាលស្រុកស្វាយជ្រំ,លោកស្រី មេឃុំគោកព្រីង,លោកនាយ.នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រីង មេភូមិ និងបងប្អូនប្រជាពលរដ្ឋក្នុងភូមិផងដែរ ៕