ក្រុមរថយន្ដដឹកដីនៅស្រុកកំចាយមារ ត្រូវបានលោកអភិបាលស្រុកចាត់ឲ្យមន្ដ្រីជំនាញស្រុកចុះទៅពិនិត្យណែនាំនិងផ្អាកបណ្ដោះអាសន្ន
ខេត្ដព្រៃវែង ៖ ក្រោយពីអង្គភាពសារព័ត៌មានបានធ្វើការចុះផ្សាយពាក់ពន្ធ័និងករណីក្រុមរថយន្ដដឹកដីនៅ តាមបណ្ដោយផ្លូវជាតិលេខ៨ក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្ដព្រៃវែង ថា(ក្រុមរថយន្ដដឹកដី កំពុងបំផ្លាញផ្លូវនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋ ក៍ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ នៅស្រុកកំចាយមារ )ឥឡូវនេះលោកអភិបាលស្រុកកំចាយមារ ប៊ិន ជីវ័ន្ដ បានចាត់ឲ្យមន្ដ្រីជំនាញរបស់រដ្ឋបាលស្រុកចុះទៅពិនិត្យនិងបានហាមឃាត់បណ្ដោះអាសន្នហើយ ដោយមានការចូលរួមពី ៖លោកមេឃុំ និងកងកម្លាំង ផងដែរ។
ពលរដ្ឋសាទរ ទៅលើចំណាត់ការរបស់លោកប៊ិន ជីវ័ន្ដ អភិបាល នៃគណ:អភិបាលស្រុកកំចាយមា ដែលបានចាត់មន្ដ្រីជំនាញដោះស្រាយបញ្ហាជួនប្រជាពលរដ្ឋទាន់ពេលវេលានិងមិនឲ្យពលរដ្ឋខកចិត្ដនោះឡើយ ដូចអ្វីដែលគេលើកឡើងមែននៅមូលដ្ឋានស្រុកកំចាយមារ ទីណាមានពលរដ្ឋជួបទុក្ខលំបាកគឺតែងតែយកចិត្តទុកដាក់ដោះស្រាយជួនពួកគាត់ ហើយអ្វីដែលពលរដ្ឋសង្ឃឹមជឿជាក់នោះពិតជាមិនខុសបំណងឡើយ ៕