Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ទីតាំងល្បែងស៊ីសង​ មាន់ជល់​ តាមអនឡាញចំនួន២កន្លែងកំពុងបើក​ដំណើរការ​បង្វក់ពលរដ្ឋ ខ្មែរឲ្យលេងគគ្រឹកគគ្រេងយ៉ាងអាណាធិបតេយ្យអាជ្ញាធរមានសមត្ថកិច្ច​មូលដ្ឋាននាំគ្នាសំងំ​ស្ងៀមមិនមានវីធានការ​ទប់ស្កាត់ឬបង្ក្រាបឡេីយ

កំពង់ស្ពឺ ÷ ប្រភពច្បាស់ការបានឲ្យ ដឹងថា ! មានទីតាំងបនល្បែងសុីសង ជល់មាន់​ តាមអនឡាញខុសច្បាប់ចំនួន២ទីតាំងស្ថិតនៅភូមិ​ត្រពាំងថ្ម​ ឃុំស្រង់​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ កំពុងបេីកដំណេីរការឲ្យប្រជាពលរដ្ឋខ្មែរលេងយ៉ាងអាណាធិបតេយ្យ​ដោយគ្មានអាជ្ញាធរនិងសមត្ថកិច្ច​មូលដ្ឋានបង្ក្រាប​ សង្ស័យត្រូវដងត្រូវជាមួយ​គ្នា​ ។
ប្រភពបញ្ជាក់ថា​ ទីតាំងទាំង២កន្លែងស្ថិតនៅ​ទី០១-ផ្ទះលក់កាហ្វេជាប់មាត់ប្រឡាយ​ និងទី០២-នៅតារាងបាលទះ​ យីហោ(សែនសាន) ទីតាំងទាំង២ស្ថិតនៅភូមិត្រពាំងថ្ម​ ឃុំស្រង់​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ។

ប្រជាពលរដ្ឋលេីកឡេីងថា​ ល្បែងស៊ីសង​ គឺ​ជាដេីមចម​ នៃបទល្មេីស​ ដូចជាចោរ​លួច.​ចោរឆក់ចោរ.ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម ។ល។
ដូច្នេះហេីយទេីបប្រជាពលរដ្ឋបានសំណូមពរដល់ លោកអភិបាលខេត្តកំពង់ស្ពឺ​ និងលោកស្នងការខេត្តមេត្តាចាត់មន្ត្រីក្រោមឱវ៉ាទចុះស្រាវជ្រាវបង្ក្រាបផងទាន​ ដេីម្បីឲ្យ​ស្របតាមគោលនយោបាយ​ ភូមិឃុំ.សង្កាត់​ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល​ ដែលដាក់​ចេញដោយក្រសួងមហាផ្ទៃ​ ដេីម្បីធានាសុខ​សុវត្ថិភាពជួនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ ។

សូមរំលឹកថាកាលពីខែកញ្ញាចុង ឆ្នាំ២០២២​ កន្លងទៅ សម្ដេច ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី នៃកម្ពុជាបានដាក់ចេញ​បទបញ្ជាដាច់ណាត់ មួយឱ្យអភិបាលរាជធានីខេត្តទូទាំង២៥ ខេត្តក្រុងត្រូវបិទនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទឲ្យខានតែបាន។ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់​យ៉ាងដាច់ណាត់ថា អាជ្ញាធរមានសមត្ថកិច្ច ស្រុកក្រុង ខេត្តណាដែលមិននាំគ្នាទប់ស្កាត់​និងបង្ក្រាប បទល្មើស ល្បែង ស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ​នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង។ សម្ដេច បញ្ជាក់បន្ថែមថាល្បែងសុីសង វាមិនមែនជាប្រភពនៃកំណើន​សេដ្ឋកិច្ចនោះទេ ក៏ប៉ុន្តែវាបណ្ដាលឱ្យមនុស្ស ជាច្រើនខូចខាត ត្រូវលក់គោក្របី​ដីធ្លីផ្ទះសំបែងដោយសារចាញ់ល្បែង។ សម្ដេចលើកឡើងទៀតថា រាល់ទីតាំងល្បែងស៊ីសងតាមរោងគុយទាវ ទាមកាហ្វេ មិនឲ្យមានទៀតទេ​ បេីមានត្រូវបិទមិនឱ្យប្រកប មុខរបររកសុីបន្តទៀត​ មិនចាំបាច់មក​រំខានដល់នាយករដ្ឋមន្ត្រី ឬក៏ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តទៅទៀតដែរ។
ប៉ុន្តែការបង្ក្រាបតាមបទបញ្ជារបស់សម្ដេច ធ្វើបានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះឥឡូវមហា ជនសង្កេតឃើញថា ទីតាំងបនល្បែងសុីស​ង់ខុសច្បាប់បាននិងដំណើរការឡើង​វិញរីករាលដាលដូចផ្សិតពេញផ្ទៃប្រទេស រហូតដល់ជនបទ ស្ទើដល់កាំជណ្ដើរផ្ទះប្រជាពលរដ្ឋ តែគ្មានការទប់ស្កាត់ឬបង្ក្រាបឡេីយ​ ៕