លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យចុះបើកប្រាក់ខែជូនកម្មករកម្មការនីជាង២០០នាក់ដែលថៅកែចិនរត់ចោល
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ខែតុលា ឆ្នាំ២០១៨ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យបានសហការណ៍ជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះយកប្រាក់បុរេប្រទានរបស់រាជរាដ្ឋាភិបាលកម្ពុជាមកបើកប្រាក់ខែជូនកម្មករកម្មការនីរោងចក្រ លិន ដា ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ដែលថៅកែរោងចក្របានវេចបង្វិចរត់ចោលអស់រយះពេលជិត២ខែទៅហើយ។
យោងតាមមន្ត្រីអធិការកិច្ចក្រសួងការងារបានអោយដឹងថាកម្មកររោងចក្រលិនដាមានកកម្មករសរុបចំនួន២៥៧នាក់ដែលថៅកែរោងចក្របានរត់ចោលមិនបើកប្រខែជូន។
ដោយមានការរកដំណោះពីគណះបញ្ជារការឯកភាពខណ្ឌមានជ័យសហការណ៏ជាមួយក្រសួងការងារនៅព្រឹកនេះលោកឌីរត្ន័ខេមរុននិងក្រសួងការងារបានយកប្រាក់បុរេប្រទានរបស់រាជរដ្ឋាភិបាលកម្ពុជាមកបើកប្រាក់ជូនកម្មករកម្មការនីចំនួន២៥៧នាក់ទៅតាមអតីតភាពការងាររៀងៗដើម្បីបានទៅលេងស្រុកកំណើតនារដូវភ្ជុំបិណ្ឌ។
. លោកឌីរត្ន័ខេមរុនអភិបាលរងខណ្ឌមានជ័យក៍បានផ្តាំផ្ញើរដល់កម្មករទាំងទឹកមុខសប្បាយរីករាយថារាជរដ្ឋាភិបាលកម្ពុជានិងផ្តលរថយន្តក្រុងចំនួន២១៥ គ្រឿងសម្រាប់ដឹកជញ្ជូនទៅលេងស្រុកកំណើតនារដូវបុណ្យភ្ជុំបិណ្ឌដោយអត់គិតថ្លៃ៕