ដោយសារតែបញ្ហាជីវភាពគ្រួសារយុវជនម្នាក់គិតខ្លីសម្រេចចិត្តយកខ្សែអង្រឹងចង.ក សម្លាប់ខ្លួននៅនិងដើមស្ដៅ
ស្វាយរៀង ៖ ពិតជាគួរឲ្យអាណិតប្អូនប្រុសខ្លាំង ណាស់ ដោយសារតែបញ្ហាជីវភាពគ្រួសារក្រីក្រជំពាក់គេច្រើន ឪពុកក៏ឈឺដេកដួលនៅលើគ្រែម្ដាយចាស់ធ្វើអ្វីមិនកើត ខ្លួនក៏តូចចិត្តនិងវាសនាគិតខ្លីបានយកខ្សែអង្រឹងចង់.ក បញ្ចប់ជីវិតខ្លួន ឯងទាំងវ័យក្មេង ៖ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល ០៦និង៣០នាទី ព្រលប់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៣ នៅចំណុច វាលស្រែ ក្រោយផ្ទះជនរងគ្រោះ ភូមិចំបក់ ឃុំគ្រួស ស្រុកស្វាយ ជ្រំ ខេត្តស្វាយរៀង ។
សពជនរងគ្រោះដែលបានធ្វើអត្តឃាតុខ្លួនឯងមានឈ្មោះ ស៑ុម ព្រីង ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរសុីឈ្នួលបើកត្រាក់ទ័រនិងម៉ាសុីនច្រូតស្រូវឲ្យគេ។
ឪពុកឈ្មោះ វ៉ា ប្រុញ អាយុ៥៣ឆ្នាំ ឈឺដេកដួលនៅលើគ្រែ ម្ដាយឈ្មោះ ឡោ ម៉ៅ អាយុ៥៩ឆ្នាំ រស់នៅភូមិចំបក់ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង ។
យោងតាមប្រភពពីអ្នកជិតខាងនិងសាច់ញាតិបានឲ្យដឹងថា យុវជនរងគ្រោះជាមនុស្សស្លូតបូតឧស្សាហ៍ព្យាយាមការងារណាស់ហើយរូបគេទើប តែសម្រាកមកពីបើកម៉ាស៊ីនច្រូតស្រូវឲ្យគេបានប្រហែល១០ថ្ងៃតែប៉ុណ្ណោះ ហើយនៅថ្ងៃកើតហេតុខ្លួនបានទៅផឹកស៊ីជាមួយមិត្តភក្តិនៅក្នុងភូមិហើយចេះតែនិយាយប្រាប់គេប្រាប់ឯងថាខ្លួនពិបាកចិត្តណាស់ដោយជីវភាពក្រុមគ្រួសារក្រលំបាកឪពុកក៏ឈឺដេកដួលនៅលើគ្រែថែម ទៀតបំណុលឪពុកម្ដាយជំពាក់គេក៏សងមិនទាន់រួចដីស្រែក៏លក់អស់ ។
ប្រភពបន្តថា មុនពេលកើតហើយជនរងគ្រោះបានដើរលាគេលាឯងអ្នកជិតខាងដោយប្រាប់ថាខ្ញុំទៅហើយដោយមិនដឹងពីមូលហេតុអ្វីនោះទេ។
បើតាមសម្ដីស្ត្រីជាម្ដាយរបស់យុវជនរងគ្រោះបានឲ្យដឹងថា គាត់មានកូនប្រុសស្រីចំនួន៤នាក់ជនរងគ្រោះជាទី៤ ជាមនុស្សស្លូតបូតតស៊ូធ្វើ ការងារណាស់ហើយនៅមុនពេលកើតហេតុកូនគាត់ដែលជាជនរងគ្រោះបានមកសុំលុយរបស់គាត់ចំនួន១០ម៉ឺនរៀល ពេលនោះគាត់បានប្រាប់ថា ចាំបន្តិចកំពុងងួតទឹក ។
ស្ត្រីជាម្ដាយបន្តទៀតថា លុះពេលគាត់ងូតទឹករួចថានឹងយកលុយឲ្យកូនស្រាប់តែគាត់ឃើញកូនរបស់គាត់បានយកខ្សែអង្រឹងដាក់ក្នុងហោប៉ាវខោហើយប្រាប់គាត់ថាខ្ញុំលាម៉ែហើយ ម៉ែមើលខ្ញុំស្លៀកពាក់ខោអាវស្អាតណាស់ ភ្លាមៗនោះរូបគាត់បានដេញតាមចាប់កូនតែជាអកុសលគាត់បានរត់ដួលខណ:មេឃងងឹតផងនោះរកកូនមិនឃើញ ក៏បានស្រែកហៅអ្នកជិតខាងជួយរក តែជាកុសលពេលប្រទះឃើញកូនប្រុសរបស់បានចងក និងខ្សែអង្រឹងនៅលើដើមស្ដៅស្លាប់បាត់ទៅហើយ ភ្លាមៗនោះក៏បានរាយការណ៍ទៅសមត្ថកិច្ច មូលដ្ឋានចុះមកពិនិត្យ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញនៃអធិការនគរបាលស្រុកជ្រំ បានចុះមកធ្វើកោសលវិច្ឆ័យ បានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយ សារចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យឪពុកម្ដាយនិងសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ៕