អាជ្ញាធរមានសមត្ថកិច្ចខណ្ឌចំការមនមិនបង្ក្រាបល្បែងសុីសងខុសច្បាប់ផ្គើននិងបទបញ្ជារបស់សម្ដេច ក្រឡា ហោម សខេង
ភ្នំពេញ៖ ទីតាំង ល្បែងសុីសងខុសច្បាប់ដុះស្លែ មួយកន្លែង ប្រភេទ ហ្គេមបាញ់ត្រី បើកលេងយ៉ាងរលូន សង្ស័យបង្កប់ការចែកចាយគ្រឿងញៀននៅទីតាំងនោះទៀតផង តែអាជ្ញាធរមានសមត្ថកិច្ច មិនអើពើ មិនខ្វល់ ពីសុខសុវត្ថិ ភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
សូមបញ្ជាក់ថា ទីតាំងមួយនេះស្ថិតនៅតាមបណ្ដោយផ្លូវលេខ97(៩៧) ចំងាយប្រហែល១៥០ ម៉ែត្រពី ទីតាំង អធិការដ្ឋាននគរបាល ខណ្ឌចំការមន ស្ថិតនីក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ គួរំលឹកផងដែរថា ទីតាំងមួយនេះកន្លងមកកម្លាំងសមត្ថកិច្ច របស់ការិល័យបង្ក្រាប់គ្រឿងញៀនធ្លាប់ចុះបង្ក្រាបម្ដងរួចមកហើយ តែមិនបានប៉ុន្មានថ្ងៃផងក៏បានបើកលេងវិញជាធម្មតាយ៉ាងរំភើយ ដោយមិនរំខានអាជ្ញាធរមាន សមត្ថកិច្ចមូលដ្ឋានឡើយ សង្ស័យតែត្រូវថ្នាំសណ្ដំម្ចាស់បនល្បែងហើយមើលទៅ ។
យោងតាមប្រភពពីប្រជាពលដែលនៅក្បែទីនោះបានឲ្យដឹងថា នៅទីតាំងបនល្បែងហ្គេមបាញ់ត្រី មួយនេះ គេសង្កេតឃើញតែងតែមានក្រុមក្មេងស្ទាវមកចូល លេងជាច្រើននាក់ពពាក់ពពួនសង្ស័យមានការចែក ចាយ និងជក់គ្រឿងញៀននៅក្នុងនោះទៀតផង ។ ពួកគាត់បានលើកឡើងបន្តទៀតថា ៖ ឯណាទៅពាក្យថា គោលនយោបាយភូមិឃុំមានសុវត្ថិភាព ៩ ចំណុច របស់រាជរដ្ឋាភិបាល ដាក់ជួនមន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ ក្រោមឲ្យអនុវត្តតើនៅនៅឯណា ? ឬ ក៏ដេកលក់អស់ ហើយទើបមិនបង្ក្រាបនិងទប់ស្កាត់ ។
គួរំលឹកផងដែរថា៖ កន្លងមក សម្ដេច ក្រឡា ហោម សខេង បានដាក់បទបញ្ជាឲ្យ កងកម្លាំងសមត្ថកិច្ច មូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវតែបង្ក្រាបបនល្បែងសុីសងគ្រប់ប្រភេទឲ្យខាន់តែបាន មិនតែប៉ុណ្ណោះនៅ ពេលថ្មីនេះ លោកអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ក៏ធ្លាប់បាន បញ្ជាឲ្យលោក អភិបាលនិងអធិការ ខណ្ឌទាំង១២ត្រូវដឹកនាំកម្លាំង ទប់ស្កាត់និងបង្ក្រាបរាល់សកម្មភាពបនល្បែងសុីសងខុសច្បាប់ទាំងអស់ តែផ្ទុយទៅវិញ អាជ្ញាធរខណ្ឌចំការមន ផ្គើន មិនអនុវត្តតាមឡើយ ៕