Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

តើជាការពិតទេ? ពលរដ្ឋថាការចាក់ដីខ្សាច់លុបឆ្នេរព្រែកនៅក្រុងកំពតមិនមែនជាអ្នកតូចតាចអាចធ្វើបាននោះទេ..

កំពត ៖ ពិតជាមិនធម្មតាមែន ទឹកដីនៃខេត្តកំពតបើទោះបីជាមានលោកអភិបាលខេត្ត ដែលប្រជាពលរដ្ឋបានដាក់រហស្សនាមថា ជា ប៉ៅចិន កាត់ក្ដីមិនក្លាចខ្សែអ្នកធំឬអ្នកតូចហើយលោកធ្លាប់បញ្ចេញកណ្ដាប់ដៃដែកឲ្យអ្នកលុបព្រែកលុបសមុទ្រកាយនិងបញ្ឈប់សកម្មភាពកន្លងមកបានជាច្រើនករណីផងដែរ ក៏ប៉ុន្តែនៅតែមានអ្នកលុបចំណីព្រែកបាន។

បើយោងតាមប្រភពចេញផ្សាយជាគ្លីបវីដេអូ របស់អង្គភាពសារព័ត៌មាន (CPNTV) បានរៀបរាប់ថា ៖ ព្រលឹមស្រាំងៗសាឡង់បូមខ្សាច់មមាញឹកប្រញ៉ាប់ចាក់លប់ឆ្នេរព្រែកមុខដីធំមួយកន្លែងនៅក្នុងសង្កាត់ អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។
តាមការខ្សឹបប្រាប់ពីប្រជាពលរដ្ឋបានអោយដឹងថាការបូមខ្សាច់លប់ចំណីព្រែកនេះមិនមែនអ្នកក្រ និង អ្នកតូចតាចធ្វើបាននោះទេ។ អង្គភាពយើងសង្ឃឹមថា សាលាក្រុងកំពតនិងមានសេចក្ដីបំភ្លឺពាក់ពន្ធ័ជាមួយការលប់ចំណីព្រែកមុខដីក្នុងក្រុងមួយនេះ។
(ប្រភព ៖ រាការណ៍ដោយ វិភូ)។កាលពីថ្ងៃទី០៩/០១/២០២៤។

ជុំវិញការលុបឆ្នេរព្រែកនេះផងដែរ មហាជនជឿជាក់ថាលោក ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត លោកនិងពិនិត្យមើល ហើយលោកនិងមានវិធានការជាក់ជាមិនខាន។

ពាក់ពន្ធ័និងការលើកឡើងខាងលើរបស់សារព័ត៌មាន(CPNTV) អង្គភាពយើងនៅ មិន ទាន់សុំការបំភ្លឺពីលោកអភិបាលក្រុងកំពតបាននៅឡើយទេព្រោះមិនមានលេខទំនាក់ទំនង អង្គភាពយើងរងចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ពន្ធ័រាល់ម៉ោងធ្វើការ៕សូមអរគុណ