រសៀលថ្ងៃចន្ទនេះ គណប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញទៅទស្សនកិច្ចនៅទីភ្នាក់ងាររុករកលំហអាកាសជប៉ុន (JAXA) និងអាជ្ញាធរព័ត៌មានភូមិសាស្ត្រនៃប្រទេសជប៉ុន (GSI) នៅទីស្នាក់ការក្នុងក្រុងតូក្យូ។
———————————————-
ក្នុងឱកាសនោះ លោកប្រធានទីភ្នាក់ងារទាំងពីរ បានរាយការណ៍ពីដំណើរការក្នុងរបស់ខ្លួន ដែលផ្តល់លទ្ធភាពដល់ក្រសួង ក្នុងកិច្ចសហប្រតិបត្តិការបន្ថែមដើម្បីជាជំនួយដល់ការអនុវត្តគោលនយោបាយអាទិភាពរបស់ក្រសួងលើការចុះបញ្ជីដីធ្លីបញ្ចប់ និងការរៀបចំហេដ្ឋារចនាសម្ពន្ធ័ក្នុងក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។
#កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC