ល្បេងសុីសងហ្គេមបាញ់ត្រី២កន្លែងនៅក្បែយឿត្រីច្បារអំពៅកំពុងបើកលេងយ៉ាងរលួនមិនខ្លាចសមត្ថកិច្ច
ភ្នំពេញ៖ ទីតាំងល្បែងសុីសង ហ្គេមបាញ់ត្រី២កន្លែងក្បែគ្នាកំពុងបើកលេងយ៉ាងរលូន បង្អួតភ្នែកអាជ្ញាធរ ខណ្ឌច្បារអំពៅ និងជាកន្លែងបង្រៀនក្រុមក្មេងស្ទាវឲ្យ ក្លាយទៅជាចោរឆក់ ចោរប្លន់ ។ សូមបញ្ជក់ទឺតាំងមួយ នេះនៅក្បែយឿត្រីជាប់និងបេនឡាន ច្បារអំពៅ ស្ថិត ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
យោងតាមប្រភពពីប្រជាពលដែលនៅក្បែទីនោះបានឲ្យដឹងថា ទីតាំងបនល្បែងហ្គេមបាញ់ត្រី មួយនេះ គេ សង្កេតឃើញតែងតែមានក្រុមក្មេងស្ទាវមកចូល លេងជាច្រើន ពពាក់ពពួន មិនដែលឃើញកម្លាំងអាជ្ញាធរ មានសមត្ថកិច្ចចុះមកបង្ក្រាបឡើយ ។ ធ្វើឲ្យពួកគាត់ រិះគន់ទៅលើ អាជ្ញាធរថា មិនអនុវត្តបានគោល នយោបាយ ភូមិឃុំមានសុវត្ថិភាព ៩ ចំណុច របស់រាជរដ្ឋាភិបាល ដែលក្រសួងមហាផ្ទៃ ដាក់ជួនមន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ ក្រោមឲ្យអនុវត្តតើនៅឯណា ? ឬ ក៏ដេកលក់អស់ ។
គួរំលឹកផងដែរថា៖ កន្លងមក សម្ដេច ក្រឡា ហោម សខេង បានដាក់បទបញ្ជាឲ្យ កងកម្លាំងសមត្ថកិច្ច មូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវតែបង្ក្រាបបនល្បែងសុីសងគ្រប់ប្រភេទឲ្យខាន់តែបាន មិនតែប៉ុណ្ណោះនៅ ពេលថ្មីនេះ លោកអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ក៏ធ្លាប់បាន បញ្ជាឲ្យលោក អភិបាលនិងអធិការ ខណ្ឌទាំង១២ត្រូវដឹកនាំកម្លាំង ទប់ស្កាត់និងបង្ក្រាបល្បែងសុីសងខុសច្បាប់ទាំងអស់ តែផ្ទុយទៅ វិញ អាជ្ញាធរខណ្ឌច្បារអំពៅ មិនអនុវត្តឡើយ ៕