Thursday, November 21, 2024
Latest:
សន្តិសុខ​សង្គម

ល្បែងស៊ីសងបៀរនិងហ្គេមបាញ់ត្រី ជ្រកក្រោមផ្លាក”កាហ្វូហោ” នៅសង្កាត់ទន្លេបាសាក់ បើកលេងបយ៉ាងរលូន អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័មិនទាន់បង្ក្រាប

Oplus_0

ភ្នំពេញ ៖ យោងតាមប្រភពរាយការណ៍បានឲ្យដឹងថា មានទីតាំងល្បែងសុីសងបៀរចិន និងហ្គេមបាញ់ត្រី មួយកន្លែងមានឈ្មោះ”កាហ្វូហោ” ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងតែបើកឲ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងអនាធិបតេយ្យ មិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បង្រ្កាបឡើយ! ។

សូមជម្រាបថា ក្រោយពីមានបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កន្លងមកនេះ សម្តេចហ៊ុន ម៉ាណែត បាននែនាំឱ្យអាជ្ញាធរនិងសមត្ថកិច្ចរាជធានី ខេត្ត ត្រូវត្រួតពិនិត្យ ឬបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យខាងតែបាន ប៉ុន្តែដោយឡែកទីតាំងបនល្បែងសុីសងបៀរចិននិងហ្គេមបាញត្រី មួយកន្លែងនៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ កំពុងបើកលេងយ៉ាងរលួន តែអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន ហាក់ដូចជាមិនមានវិធានការបង្ក្រាបឡើយ សង្ស័យត្រូវថ្នាំសណ្តំហើយមើលទៅ ទើបដើរបញ្រ្ចាសទិសផ្ទុយ ពីគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

ប្រជាពលរដ្ឋលើកឡើងថា ៖ ល្បែងសុីសងជាដើមចម នៃបទល្មើសផ្សេងៗដូចជា ៖ ចោរលួច ឆក់ប្លន់និង អំពើហឹង្សាក្នុងគ្រួសារជាដើម។ល។ ពួកគាត់បានបន្តទៀតថា រាល់ថ្ងៃពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចប្តីនិងកូន មានការផុងខ្លួននិងការលេងល្បែងស៊ីសងខុសច្បាប់ទាំងនេះ ចាញ់អស់ទ្រព្យសម្បត្តិកើតអំពើហឹង្សាក្នុងគ្រួសារឈានដល់ការលែងលះគ្នាបែកបាក់ប្ដីប្រពន្ធកូនត្រូវកំព្រាឪពុកម្ដាយ ។

ដូច្នេះហើយទើបប្រជាពលរដ្ឋស្នើសុំដល់ លោក ជូន ណារិន អគ្គស្នងការរងនគរបាលជាតិនិងស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាមានវិធានការពិនិត្យស្រាវជ្រាវ និងបង្ក្រាបនល្បែងស៊ីសងបៀរចិននិងហ្គេមបាញ់ត្រី នៅភូមិសាស្ត្រខាងលើនេះផងទាន ដើម្បីសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ៕

Oplus_0