Wednesday, February 5, 2025
Latest:
ព័ត៌មាន​ជាតិ

ដោយក្តីអាណិត លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បាននាំយកអំណោយ និងថវិកា លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀងនិងលោកជំទាវ អុិច ស្រីស្រស់ ប្រគល់ជូនប្រជាពលរដ្ឋ១គ្រួសារដែលមានជីវភាពខ្វះខាត នៅឃុំកំពង់ចំឡង

ស្វាយរៀង ៖ នាព្រឹកថ្ងៃទី១៨ ខែមករាឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងក្រោមឱវាទ នាំយកអំណោយ និងថវិកា លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងលោកជំទាវ អុិច ស្រីស្រស់ ទៅប្រគល់ជូនប្រជាពលរដ្ឋ១គ្រួសារដែលមានជីវភាពខ្វះខាត នៅភូមិត្រោក ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
អំណោយរួមមាន÷ អង្ករ១ប៉ាវ,ទឹកត្រី១យួរ,សុីអ៊ាវ១យួរ,ប្រេងឆា១ដបធំ,ស្ករ២kg,ប៊ីចេង២kg,ម្សៅស៊ុបខ្នរ២ថង់,ត្រីខ៥យួរ,ទឹកផ្លែឈើ១កេស,ទឹកគោក្រដាស់១កេស និងថវិកាចំនួន៥០០.០០០រៀល ជូនដល់ឈ្មោះ ហេង ផល្លា ភេទស្រី អាយុ៣៨ឆ្នាំ ។
ព្រមទាំង ខ្ញុំបាទ បានសួរសុខទុក្ខ លោកពូ សុខ សង្វាត អាយុ៦០ឆ្នាំ ដែលពិការភាពនៅផ្ទះ និងបានប្រគល់ថវិកាចំនួន ៧០.០០០រៀល។
+ដោយមានការចូលរួមពី ៖
១.លោកវរសេនីយ៍ទោ ចាន់ វី អធិការរងទទួលការងារសេនាធិការ។
២.លោកអនុសេនីយ៍ឯក អ៊ុល មករា នាយរងផ្នែក
៣.លោកស្រី យោក សុខា មេឃុំ ក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចំឡង និងមេភូមិសរុបវត្តមាន១១នាក់ស្រី០៤នាក់។