ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនអតិថិជនរបស់បុរីឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ដែលបានបំពេញបែបបទ និងនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ
———————————-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនអតិថិជនរបស់បុរីឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ដែលបានបំពេញបែបបទ និងនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ នៅទីស្តីការក្រសួងកន្លងមក ឱ្យបានជ្រាបថា ក្រសួង ដ.ន.ស. នឹងបន្តអនុវត្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនទាំងអស់ ចាប់ពីថ្ងៃទី១៧-២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដ.ន.ស. ។
នាឱកាសនោះផងដែរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនជាអតិថិជន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៨៖៣០នាទីព្រឹក នៅសាលសន្និបាត២០២១ ជាន់ទី២ នៃទីស្តីការក្រសួង ដ.ន.ស. ។
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #កអក
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC