Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

យុវជនម្នាក់សង្ស័យបែកថ្នាំដើរចូលទៅអុកឡុកក្នុងពិធិសម្ភោធន៍ការដ្ឋានផ្លូវបេតុងផ្អើលដល់លោកនុតពុធដារ៉ាអភិបាលខណ្ឌដង្កោ

ភ្នំពេញ៖លោកនុតពុធដារារួមនិងមន្ត្រីសាលាខណ្ឌដង្កោកំពុងតែរៀបចំពិធិបើកសម្ភោធន៏ការដ្ឋានមួយខ្សែរហើយកំពុងតែសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារស្ថិតនៅក្នុងរោងពិធិនៅភូមិថ្មីសង្កាត់ដង្កោខណ្ឌដង្កោស្រាប់តែមានយុវជនម្នាក់ប្រហែលជាប្រើប្រាស់ថ្នាំញៀនវង្វេងវង្វាន់លែងដឹងអ្វីនិងលែងខ្លាចនណាទាំងអស់បានដើរចូលទៅក្នុងរោងពិធិការដែលមានវត្តមានលោកអភិបាលខណ្ឌដង្កោនៅទីនោះបានស្រែកឡូឡាបង្ករអោយមានការភ្ញាក់ផ្អើលដល់លោកចៅហ្វាយខណ្ឌនិងប្រជាពលរដ្ឋដែលកំពុងតែអង្គុយស្តាប់លោកចៅហ្វាយខណ្ឌមានប្រសាសន៏កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០១៨។
ក្រោយពេលដែលយុវជនបែកថ្នាំចូលទៅអុកឡុកភ្លាមៗនោះដែរក៏មានកម្លាំងប៉ុស្តិនគរបាលសង្កាត់ដង្កោបានចុះទៅអន្តរាគមន៍និងដឹកយុវជនបែកថ្នាំខាងលើនេះយកមកសាកសួរនៅប៉ុស្តិនគរបាលដង្កោ។
បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនយុវជនខាងលើនេះរួចក៏មានក្រុមគ្រួសារសាច់ញាតិបានមកប្រាប់សមត្ថកិច្ចអោយដឹងថាពួកគាត់មានការសោកស្តាយយ៉ាងខ្លាំងដោយប្អូនពួកគាត់ម្នាក់នេះផុងខ្លួនក្លាយទៅជាអ្នកញៀនថ្នាំជាច្រើនឆ្នាំមកហើយដែលអ្នកផ្ទះប្រដៅលែងស្តាប់ទៅហើយពួកគាត់បានបន្តរទៀតថាប្អូនគាត់ម្នាក់តែងតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារហើយយកម៉ូតូបងប្អូនរបស់គាត់ទៅលក់ទៅបញ្ចាំអស់ជាច្រើនដើម្បីយកលុយទៅទិញថ្នាំញៀនជក់។
ក្រោយពីបានស្តាប់ការរៀបរាប់ពីក្រុមគ្រួសាររបស់យុវជនរងគ្រោះដោយសារថ្នាំញៀនរួចហើយសមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់ដង្កោបានធ្វើឯកសារបញ្ជូនយុវជនបែកថ្នាំខាងលើនេះទៅកាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដឹកយកទៅបន្សាបគ្រឿងញៀនដើម្បីអោយក្លាយជាពលរដ្ឋនិងអនាគតល្អឡើងវិញ៕