សង្ស័យធ្លាប់ប្រើប្រាស់ថ្នាំញៀន,ឃើញសមត្ថកិច្ចភ័យរត់ឡើងរបងបណ្តាលឲ្យខ្សែភ្លើងឆក់ស្លាប់
ភ្នំពេញ៖ ក្មេងប្រុសម្នាក់ខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធម៌ ខណៈពេលដែលពេលព្យាយាម រត់គេចពីសមត្ថកិច្ចហើយតោងបង្គោលភ្លើងឆក់ កាលពីវេលាម៉ោង ៣នឹង០០នាទីរសៀលថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៨ ស្ថិតតាមបណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា ដំបូងក្មេងប្រុសអាយុ១៤ឆ្នាំបានទៅដើរលេងក្បែរទឹកប្រឡាយហើយស្របពេលនោះមានអាជ្ញាធរ មួយក្រុមចុះមកពិនិត្យស្ថានភាពការស្តារប្រឡាយ ភ្លាមៗក្មេងខាងលើមានការភ័យខ្លាចក៏បានរត់ឆ្លងប្រឡាយខ្លួនទទឹកជោគ រួចបានបន្តរត់ទៅផ្លោះរបងផ្ទះប្រជាពលរដ្ឋ ក៏តោងប៉ះចំបង្គោលភ្លើងបណ្តាលអោយឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធ័ម៌នៅលើចំម្រឹង ដែករបងតែម្តង ។
ជុំវិញករណីនេះសមត្ថកិច្ចបានអោយដឹងថា សពក្មេងប្រុសមានឈ្មោះ ម៉ូ នី អាយុ១៤ឆ្នាំ ស្នាក់នៅម្តុំសំណង់១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ ហើយសមត្ថកិច្ចបានបន្តថា ទំនងក្មេងប្រុសម្នាក់នេះធ្លាប់ប្រើប្រាស់ថ្នាំញៀនទើបឃើញសមត្ថកិច្ចភ័យហើយរត់គេចរហូតមកជួបរឿងបែបនេះ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងមន្ត្រីជំនាញចុះធ្វើកោសល្យវិច្ច័យលើសាកសពដល់ទីតាំងកើតហេតុរួចបានប្រគល់សាកសពអោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយពិនិត្យឃើញថាពិតជាស្លាប់ដោយខ្សែភ្លើងឆក់ប្រាកដមែន៕