ខឹងគេដេញតាមរករឿងមិនឈប់ទាញកាំបិតកាប់ដាច់ដៃ២នាក់រងរបួសធ្ងន់
ព្រះវិហារ៖ ក្មេងស្ទាវមួយក្រុមមានគ្នា៦នាក់ដេញស្ទាក់វាយជនដៃដល់តាមផ្លូវរហូតដល់កន្លែងធ្វើការ លុះទល់ច្រកអត់ ទ្រាំនិងទប់កំហឹងមិនបានក៏ទាញកាំបិតកាប់ដាច់ដៃឆ្វេង២នាក់ បណ្ដាលឲ្យរបួសធ្ងន់
ហេតុការណ៏បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី វេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី០៩ខែឧសភាឆ្នាំ២០១៨ នៅចំណុចមុខហាងខារ៉ាអូខេ យិហោ (ផ្កាយមាស) ស្ថិតក្នុងភូមិស្រអែមខាងត្បូងឃុំកន្តួតស្រុកជាំក្សាន្តខេត្តព្រះវិហារ។
ជនដៃដល់មានឈ្មោះ ធៀប រ៉ា ភេទប្រុសអាយុ១៧ឆ្នាំមុខរបរបុគ្គលឹកសន្តិសុខខារ៉ាអូខេ
ចំណែកជនរងគ្រោះទាំង២នាក់ខាងលើ៖ ទី១មានឈ្មោះ កែវ រដ្ឋា ភេទប្រុសអាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដរស់ នៅភូមិអង្គកាអេដស៍ឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារ
ទី២ មានឈ្មោះ លៃ សៀង ភេទប្រុសអាយុ២០ឆ្នាំមុខរបមិនពិតប្រាកដស្នាក់នៅភូមិឃុំជាមួយគ្នា អ្នកទាំង២របួសដៃឆ្វេងដូចគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថានៅមុនកើតហេតុបុរសដែលជា
ជនដៃដល់បានជិះម៉ូតូចេញពីផ្សារង្វង់មូលស្រអែមឆ្ពោះទៅហាងខារ៉ាអូខេ(ផ្កាយមាស) ពេលនោះក្រុមជនរងគ្រោះបានស្រែកឲ្យជនដៃដល់ថាឈប់ៗពេលនោះជនដៃដល់មិនបានឈប់នោះទេក្រោយមកក្រុមជនរងគ្រោះដែលមានគ្នា៦នាក់បានជិះម៉ូតូ៣គ្រឿងដេញតាមទៅរករឿងរហូតដល់ហាងខារ៉ាអូខេខាងលើក៍បានកើតអំពើហឹង្សាវាយតប់គ្នាភ្លាមៗជនសង្ស័យបានយកកាំបិតកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសដៃឆ្វេង២នាក់ហើយត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យអគ្គបញ្ជាការស្រអែមតែដោយស្ថាន ភាពរបួសធ្ងន់ធ្ងពេកត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប។
ក្រោយកើតហេតុភ្លាមៗកំលាំងកងរាជអាវុធស្រុកជាំក្សាន្តបានចុះដល់កន្លែងកើតហេតុហើយបានធ្វើកាឃាត់ខ្លួនជន ដៃដល់បានភ្លាមៗយកមកសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តនិតិវិធីច្បាប់ ៕