ចុម!កន្ទុយលេខនៅស្រុកកណ្ដាលស្ទឹងរីកដូចផ្សិតអាជ្ញាធរមានសមត្ថកិច្ចអត់បង្ក្រាប
កណ្តាល៖ ប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹងបានរិះគន់ទៅលើអាជ្ញាធរនិងសមត្ថកិច្ចយ៉ាងខ្លាំងៗថា អាជ្ញាធរនិងសមត្ថកិច្ចខាងលើ បត់ដុំដៃបើកសិទ្ធិយ៉ាងទូលាយទៅលើក្រុមអ្នកញៀនល្បែងសុីសងគ្រប់ប្រភេទ ពិសេសគឺល្បែងកត់ឆ្នោតវៀតណាម(កន្ទុយលេខ) ។
ប្រភពដដែលបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមអ្នកដែលញៀនល្បែងសុីសងកន្ទុយលេខដ៍ធំៗប្រចាំស្រុកកណ្តាលស្ទឹង ក្នុងខេត្តកណ្តាលយើងនេះទី១មានឈ្មោះ ដា ភេទប្រុស ស្ថិតនៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ហើយទី២មានឈ្មោះ ពាង ស្ថិតនៅភូមិស្វាយមីុញ ឃុំបាគួ និងទី៣មានឈ្មោះ ហេង ភេទប្រុស ស្ថិតនៅភូមិចំបក់ ឃុំសៀមរាប អ្នកទាំង៣នៅក្នុងស្រុកតែមួយគឺ កណ្តាលស្ទឹងខេត្តកណ្តាល អស់លោកមេកន្ទុយលេខដែលមានសារជាតិចូលចិតតល្បែងខាងលើនេះគឺពួកគេបើកលេងជាយូឆ្នាំណាស់មកហើយ រហូតដល់ដុសស្លែក៍នៅតែអាជ្ញាធរនិងសមត្ថកិច្ចស្រុកបិតភ្នែកបើកដៃអោយលេងយ៉ាងពេញបន្ទុក ពួកគេគ្រាន់បានលាភសការៈខែ ឆ្នាំ ដែលជាស្រូវអង្កររបស់ពួកគេ។
ពាក់ព័ន្ធទៅនិងបញ្ហាខាងលើនេះ លោក បូណារ៉េត អភិបាលស្រុកកណ្តាលស្ទឹងបានឆ្លើយតារយះទូរស័ព្ទកាលពីល្ងាចថ្ងៃ២៣ ខែតុលា ឆ្នាំ២០១៨នេះយ៉ាងដូច្នេះថា៖ ពាក់ព័ន្ធនិងល្បែងកន្ទុយលេខកន្លងមកយើងតែងតែប្រជុំផ្សព្វផ្សាយនិងអប់រំបានជោគជ័យម្តងរួចមកហើយៗក្នុងមួយសប្តាហ៍យើងធ្វើវេទិការសាធារណៈបង្ការបង្ក្រាបនៅបញ្ហានេះ ដោយឡែកយើងបានចេញលិខិតអញ្ជើញក្រុមអ្នកលេងកត់ឆ្នោតអោយមកធ្វើកិច្ចសន្យាមួយដងជាពីដង តែបើមិនរាងចាលលើកទី៣យើងអោយលោកអធិការនគរបាលដែលជាសេនាធិការស្រុកចុះបង្ក្រាបទៅតាមផ្លូវច្បាប់ ហើយបញ្ហាល្បែងនេះគឺទើបតែកើតក្រោយទេពួកគេដើកត់លួចលាក់មិនជាចំហរឡើយពីព្រោះកន្លងមកយើងបានបង្ក្រាបនៅបឹងខ្យាងម្តងនិងផ្សារកំកន្តួតម្តងរួចមកហើយដូច្នេះអ្នកប្រព្រឹតអំពើល្បែងបែបនេះក៍អាចរាងចាលខ្លះផងដែ។
គួរំលឹកផងដែថា៖ អ្នកញៀនល្បែងកន្ទុយលេខជាច្រើននៅស្រុកកណ្តាលស្ទឹងកើតរីកដុសដាលយ៉ាងទាន់សម័យតែគេពុំឃើញអាជ្ញាធរនិងសមត្ថកិច្ចថ្នាក់ណាមានវិធានការចុះបង្ក្រាបនោះទេ ឫក៍ពួកគេអាចទទួលលាភសការៈជាឆ្នាំងបាយពីមេល្បែងទាំងអស់ខាងលើធ្វើអោយរីកថ្លើមសើមហោប៉ៅទើបពុំចេញបង្ក្រាបបែបនេះ៕