លោកយឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ៖បើមានអ្នកទាសេវាថ្លៃសៀវភៅស្នាក់នៅអត្តសញ្ញាណប័ណនិងសៀវភៅគ្រួសារសូមទាក់ទងលោកផ្ទាល់
ភ្នំពេញ៖ លោកយឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ដែលទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយសារសកម្មភាពដ៏ល្អៗជាច្រើនរបស់លោកនោះ បានប្រកាស ថា ប្រសិនបើមានអ្នកទារប្រាក់ថ្លៃសេវាធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ សូមទូរស័ព្ទទៅលោកផ្ទាល់។
លោកយឹម សារ៉ាន់ បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន ថា”សូមបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌពោធិសែនជ័យ ដែលមិនទាន់មាន សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និង អត្តសញ្ញាណប័ណ្ណ សូមដាក់ពាក្យស្នើសុំនៅ ប៉ុស្តិ៍រដ្ឋបាលដែលខ្លួនរស់នៅ រឺ មកកាន់អធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដោយមិនមានការបង់ថ្លៃសេវាឡើយ ។ បើមានអ្នកទារប្រាក់លើថ្លៃសេវាទាំងនេះសូមទំនាក់ទំនងមកលេខ ខ្ញុំផ្ទាល់012249999”។
លោកអធិការយឹម សារ៉ាន់ បានថ្លែងបញ្ជាក់ ថា”អធិការខណ្ឌពោធិ៍សែនជ័យយើងខ្ញុំ បានផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋដូចជាសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ គឺមិនមានការបង់ប្រាក់ទេ គឺយើងអនុវត្តតាមគោលការណ៍របស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល”៕