Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់រួមនិងថ្នាំញៀន៨កញ្ចប់

កណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនជន សង្ស័យ៣នាក់ដកហូតថ្នាំញៀន៨កញ្ជាប់
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី១០ ខែ ឧសភាឆ្នាំ២០១៨ នៅចំណុច ផ្លូវលំក្នុង ភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យទី១មាន ឈ្មោះ ធួក រតនៈ ហៅតឿ ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ -២-ឈ្មោះ ធួក គន្ធា ភេទប្រុសអាយុ១៥ឆ្នាំ ជនជសតិខ្មែរ មុខរបរកម្មករចាប់មាន់ -៣-ឈ្មោះ ម៉ន សំណាងហៅម៉ង់ភេទប្រុសអាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុុខរបរ កម្មករចាប់មាន់៖ អ្នកទាំង៣មានទីលំ នៅភូមិឃុំជាមួយគ្នា ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន៖
ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ICE ចំនួន០៨កញ្ចប់តូចនឹងកាំភ្លើងឆ្នៃ បាញ់គ្រាប់កង់ចំនួន០១ដើមគ្រាប់កងចំនួន១៩គ្រាប់សម្រាប់បាញ់កាំភ្លើងកែឆ្នៃ ។

សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃកើតហេតុខាងលើ កម្លាំងជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា៖ មានជនសង្ស៏យ កំពុងជួញដូរថ្នាំញៀននៅចំណុចកើតហេតុភ្លាមៗនោះកម្លាំងជំនាញ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ពើក ចុះដល់កន្លែងកើតហេតុ ហើយបានធ្វើការពិនិត្យសាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន០២នាក់ឈ្មោះ ម៉ន សំណាងហៅម៉ង់ និងឈ្មោះ ធួក គន្ធា ហើយបានឆែកត្រួតពិនិត្យខ្លួនទាំង០២នាក់រកឃើញថ្នាំញៀន ចំនួន០២កញ្ចប់ តូចក្នុងកញ្ចប់បារី (MEVIUS) រំស្កុតពណ៌ក្រហម ។ ជនសង្ស័យទាំង០២នាក់ឆ្លើយសារភាពថា ថ្នាំញៀនចំនួន០២កញ្ចប់នេះ ខ្លួនបានទិញពីឈ្មោះ ធួក រតនះ ហៅតឿ ជាអ្នកប្រើឲ្យពួកគេយកទៅលក់ឲ្យគេនៅផ្តុំផ្លូវចូលភូមិអង្គសំណាង ។
បន្ទាប់មកដោយមានបទបញ្ជាពីឯកឧត្ដមស្នងការ និងដឹកនាំសម្រួបសម្រួល ដោយលោកឧត្តសេនីយ៏ស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងបានទទួលការឯក ភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល។កម្លាំងជំនាញបានបន្តធ្វើការត្រួតពិនិត្យ ឆែកឆេរផ្ទះរបស់ជនសង្ស័យ ឈ្មោះ ធួក រតនះ ហៅតឿរកឃើញ ថ្នាំញៀនចំនួន០៦កញ្ចប់តូច រំស្កុតពណ៌ក្រហមដាក់ក្នុងកញ្ចប់បារី (MEIUS) និងកាំភ្លើងឆ្នៃ០១ដើម ឧបករណ៏ប្រើប្រាស់ថ្នាំ ញៀនមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងត្រូវបានបញ្ជូន ទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕