Thursday, November 21, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ជនជាតិវៀត​ណា​ម​ជិត១០នាក់សង្ស័យលួចរថយន្តពីវៀត ណាម

ភ្នំពេញ៖ ជនជាតិវៀតណាមជិត១០នាក់ត្រូវបានកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើការ បង្ក្រាបនឹងឃាត់ខ្លួន​ បន្ទាប់ពីសង្ស័យពាក់ព័ន្ធការលួច នឹងប្លន់រថយន្តពីប្រទេសវៀតណាមយកមកលាក់ទុក នៅកម្ពុជា​ ៖ ប្រតិបត្តិការនេះអនុវត្តន៍តាមការបញ្ជាពី នាយកឧត្តមសេនីយ៍ឯក​ ង៉េង​ ជួរ​ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួង​មហាផ្ទៃ​ នឹងមានការសម្រប សម្រួលពីលោក​ ហុឺម​ ប៊ុនថន​ ព្រះរាជអាជ្ញារង​អមសាលា​ដំបូងរាជធានីភ្នំពេញ​ ។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃដែលដឹកនាំចុះផ្ទាល់បានអោយដឹងថាក្រោយពីមានការបញ្ជាពីប្រធាននាយក​ដ្ឋានព្រហ្មទណ្ឌ​ កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវ រហូតកំណត់ទីតាំងដែលក្រុមជន​សង្ស័យកំពុងស្នាក់ នៅភូមិទ្រា១​ សង្កាត់ស្ទឹង​មានជ័យ១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ នារសៀលថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ​ ២០១៨ ទើបកម្លាំងរបស់លោកបានដាក់ផែនការចូលឡោម​ព័ទ្ធ​ត្រង់ចំណុចទីតាំងខាងលើ​នឹងធ្វើការឃាត់​ខ្លួនជនជាតិវៀតណាមជាច្រើននាក់រួមទាំងសម្ភារប្រើប្រាស់សម្រាប់កែច្នៃស្លាកលេខរថយន្ត​ នឹងស្លាក លេខរថយន្តមួយចំនួនធំហើយថែមទាំងដកហូតបាន រថយន្តដែលនាំពីវៀត​ណាមចំនួនបីគ្រឿង​ ។

គួរបញ្ជាក់ថាចំពោះករណីនេះកម្លាំងសមត្ថកិច្ចនៅមិន ទាន់បញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យទាំងនោះនៅ ឡើយហើយក៏មិនទាន់ប្រាប់ច្បាស់ថាជាករណីអ្វីអោយប្រាកដ​នោះទេ ដោយគ្រាន់តែបង្ហើបថា សង្ស័យ​ពាក់ព័ន្ធនឹងករណីលួចរថយន្តពីប្រទេសវៀតណាមមកលាក់ទុកនៅស្រុកខ្មែរ​ ។ ​ក្រោយធ្វើការបង្ក្រាបជនសង្ស័យទាំងអស់រួមទាំងវត្ថុតាងត្រូវបានដឹកបញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីបន្តការសាកសួរបន្ថែមទៀត៕