Thursday, November 21, 2024
Latest:
អន្តរជាតិ

យន្តហោះឥណ្ឌូនេស៊ីដែលធ្លាក់រកឃើញហើយ មនុស្សជិត២០០នាក់ស្លាប់ទាំងអស់

ឥណ្ឌូនេស៊ី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែលស្ថិតក្នុងជើងហោះហើរ JT-610 និងបានធ្លាក់បន្ទាប់ពីចេញដំណើរបានប្រហែល ១៣ នាទី នៅថ្ងៃទី ២៩ ខែតុលា ព្រឹកមិញនេះ ឥឡូវដឹងស្ថានភាពរបស់អ្នកដំណើរទាំងអស់ហើយ។
យន្តហោះរបស់ Lion Air
បើតាមអ្នកនាំពាក្យអង្គភាព BASARNAS ដែលជាទីភ្នាក់ងារស្វែងរក និងសង្គ្រោះជាតិឥណ្ឌូនេស៊ី បានឱ្យដឹងថា ឧបទ្ទវហេតុដ៏គួរឱុ្យរន្ធត់ខាងលើបានបណ្តាលឱ្យមនុស្សនៅក្នុងនោះស្លាប់ទាំងអស់ ដោយមានមន្ត្រីរដ្ឋាភិបាលចំនួន ២០ រូបផងដែរ។ ទោះយ៉ាងណា តួលេខពីប្រភពព័ត៌មានអន្តរជាតិខ្លះបានផ្សាយថាចំនួនសរុប ១៨៨ ខណៈប្រភពខ្លះទៀតបញ្ជាក់ថា ១៨៩។

គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរដែលធ្លាក់ចូលសមុទ្រមួយនេះ បានជួបនូវបញ្ហាបច្ចេកទេសអំឡុងការហោះហើរកាលពីជើងមុន ប៉ុន្តែបញ្ហាត្រូវបាន ដោះស្រាយ និងជួសជុលរួចរាល់តាមស្តង់ដារអស់ ហើយ ប៉ុន្តែជាអកុសល ហេតុការណ៍ដែលគ្មានអ្នក ណាចង់ជួបនេះបានកើតឡើង។ នេះបើតាមនាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Lion Air៕