ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ដែលលួចផលិតអវៈយវៈភេទបុរសនារីរួមនិងថ្នាំសំរើប
ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជន សង្ស័យប្រុសស្រី៥នាក់ដែលលួចលាក់ផលិត អវៈយវៈភេទ បុរស និងស្រ្តី រួមទាំងថ្នាំសំរើបផ្សេងៗទៀតដោយមិនមាន ច្បាប់អនុញ្ញាត។
ការចុះបង្ក្រាបជាក់ស្តែងនេះបានធ្វើឡើងនៅថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០១៨នៅចំណុចផ្ទះលេខ៤៨៥ ក្រុម១៥ភូមិ ភ្នៀត សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការសហការពីប្រធានភូមិចៅសង្កាត់ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ។
បើតាមមន្ដ្រីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យប្រុស-ស្រី ទាំង៥នាក់ រួមមាន៖
ទី១៖ ឈ្មោះ សម្បត្តិ សំបូរ ហៅរ៉េម ជនជាតិខ្មែរ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ
ទី២៖ ឈ្មោះ ប៊ុន ឌីណា ហៅពៅ ជនជាតិខ្មែរ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៨៥ ក្រុម១៥ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៣៖ ឈ្មោះ រឿន ចិត្ត ហៅវិចិត្ត ជនជាតិខ្មែរ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៨៥ ក្រុម១៥ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៤៖ ឈ្មោះ យ៉ុង ស្រីណេ ហៅអាណេ ជនជាតិខ្មែរ ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្រោយផ្សារស្ទឹងមានជ័យ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៥៖ ឈ្មោះ ឌុច ចាន់ឌី ហៅស្នា ជនជាតិខ្មែរ ភេទប្រុសអាយុ ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យប្រុស-ស្រី ទាំង៥នាក់ត្រូវបានកម្លាំង សមត្ថកិច្ចជំនាញ បញ្ជូនទៅការិយាល័យ ដើម្បីអនុវត្តតាមនីតិវិធី៕