កាប់ប្លន់យកម៉ូតូបានសម្រេចនៅខណ្ឌឫស្សីកែវ សមត្ថកិច្ចមិនខ្វល់
ភ្នំពេញ៖ បុរសរត់ម៉ូតូឌុបម្នាក់ត្រូវជនសង្ស័យ២នាក់ធ្វើ សកម្មភាពយកកាំបិតកាប់បណ្ដាលឲ្យរងរបួសប្លន់យក ម៉ូតូ១គ្រឿងទៅបាត់ដោយសុវត្ថិភាព ខណៈដែលគាត់កំពុងអង្គុយចាំយកលុយពី នារីម្នាក់ដែលហៅម៉ូតូជិះហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៨និង៤៥នាទីយប់នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវទំនប់៧០ កែងផ្លូវរថភ្លើងភូមិចុងខ្សាច់សង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះមានឈ្មោះ កន នាង ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុុកកំណើត ឃុំព្រែក កុយ ស្រុកកងមាស ខេត្តកំពង់ចាមស្នាក់នៅបន្ទប់ជួល ភូមិទ្រុងមាន់សង្កាត់អូបែកក្អមខណ្ឌសែនសុខ ចំណែក ម៉ូតូដែលក្រុមចោរកាប់ប្លន់យកទៅម៉ាកSUZUKI SMASH ពណ័ខ្មៅលាយក្រហមពាក់ស្លាកលេខ ភ្នំពេញ.2BL-8439។
បើតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឌុបនារីម្នាក់ក្នុងតំលៃ៤០០០រៀលចេញពីវិហាឥស្លាមនៅម្តុំបឹងកក់សង្កាត់ស្រះចកខណ្ឌ ដូនពេញមកចំណុចកើតខាងលើ ខណៈឌុបមកដល់នារីម្នាក់នោះបានចុះពីលើម៉ូតូ បានប្រាប់គាត់ឲ្យចាំមួយភ្លែតហើយដើរចូលទៅតាមបណ្តោយផ្លូវរថភ្លើងបាត់មួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនសង្ស័យ២នាក់បានធ្វើសកម្មភាពយកកាំបិតកាប់ប្លន់យកម៉ូតូរបស់គាត់ម៉ាកស្មាសវីមួយគ្រឿងបណ្ដាលឲ្យគាត់រងរបួសដៃខាងឆ្វេងស្រាលនៅពេលនោះរូបគាត់ក៏បានស្រែកហៅឲ្យប្រជាពលរដ្ឋនៅទីនោះជួយប៉ុន្តែគ្មានអ្នកហ៊ានចូលជួយទេព្រោះជនសង្ស័យមានកាំបិតជាប់ដៃ ក៏បណ្ដាលឲ្យជនសង្ស័យទាំង២នាក់យកម៉ូតូជិះគេចខ្លួនបាត់ស្រមោលដោយសុវិត្តភាព។
សូមបញ្ជាក់ថា៖ នៅម្ដុំផ្លូវរថភ្លើងក្បែចំណុចកើតហេតុ នេះគឺជាតំបន់ស្មុកស្មាញ សំបូរទៅដោយបនល្បែងសុីសងខុសច្បាប់ជាពិសេសទូរហ្គេមបាញ់ត្រី គ្រឿង ញៀនកើតមានពេញបន្ទុកជាហេតុនាំឲ្យមានចោរលួច ចោរឆក់ និងប្លន់ ជាដើម តែអាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋានហាក់បីដូចជាមិនខ្វល់ខ្វាយនិងឈឺក្បាលចុះ ទៅបង្ក្រាបឬទប់សង្កាត់ឡើយ ។
ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹមតែទៅ ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ១ទាំងក្ដីអស់សង្ឃឹមតែប៉ុណ្ណោះ៕