Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

នោះ ! ផេកហ្វេសប៊ុកឈ្មោះ ប្រតិកម្មរហ័ស បានសរ សេរខ្លឹមសារបង្ហោះថា៖ សុទ្ធតែថ្នាក់ផ្កាយ លួចដំឡើង រថយន្តកាត់.ត ក្នុងបញ្ជាការដ្ឋាន កងពលតូចលេខ៧០

ភ្នំពេញ ៖ យោងតាមប្រភព ផេក ហ្វេសប៊ុក ឈ្មោះ ប្រតិកម្មរហ័ស បានសរសេរបង្ហោះខ្លឹមសារនៅលើ បណ្ដាញសង្គមហ្វេសប៊ុកថា ៖ ក្រសួងសាធារណការ ក៏ដូចជាស្ថាប័ននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានហាមឃាត់ចំពោះយានដ្ឋានណាដែលដំឡើង និង ជួសជុលរថយន្ដខុសលក្ខណៈបច្ចេកទេស ឬ ខុសបទដ្ឋានបច្ចេកទេសជាដាច់ខាត ដូចជា តទ្រុង តកន្ទុយ វែងខុសខ្នាត និង កាត់.ត ជាដើម … ប៉ុន្តែ ថ្មីៗនេះ គេបានប្រទះឃើញ លោកឧត្តមសេនីយ៍ទោ ទេព ចិត្រា និងលោកឧត្តមសេនីយ៍ទោ ចេង ផាន់ ដែល មានតួនាទី ជាមេបញ្ជាការរង កងពលតូចលេខ៧០ បែរជាបានបង្កើតទីតាំងដំឡើងងរថយន្តខុសបទដ្ឋានបច្ចេកទេសរំលោភបំពានច្បាប់ទៅវិញ។

នៅក្នុងខ្លឹមសារបានបញ្ជាក់ទៀតថា៖ ជាក់ស្ដែង រថយន្តដែលកាត់តដូចក្នុងរូបភាពនេះជារថយន្ដទំនើបៗត្រូវបានកាត់.តដំឡើងនៅក្នុងបញ្ជាការដ្ឋាន កងពល តូចលេខ៧០ ស្ថិតនៅខាងក្រោយអគារកងពល ប៉ែកខាងឆ្វេងបន្ទាយ និងមានបុគ្គលិក កម្មករ មេជាង ជា ច្រើននាក់ ធ្វើសកម្មភាពលួចដំឡើងជាយូរ ឆ្នាំមក ហើយ។ ជាមួយគ្នានេះដែរ ក្រុមជាងនៅទីនោះ បានធ្លោយឱ្យដឹងថា រថយន្តទំនើបៗ កាត់មួយកំណាត់ខាងក្បាល និងមួយកំណាត់ខាងកន្ទុយ យកទៅផ្គុំចូល គ្នា ( ផ្សារភ្ជាប់ ) ដូចជា រថយន្តកាមរីហៃប៊្រីត ស៊េរីឆ្នាំ២០០៧, កាមរីស៊េរី២០១៧ , ឡង់គ្រីស្ស័រ ឡិចស៊ីស ចាប់ពីស៊េរីឆ្នាំ២០០៣ ដល់ ឆ្នាំ២០១៨ , រថយន្តហាយឡែនឌ័រចាប់ពី ស៊េរីឆ្នាំ២០០២ ឡើងទៅ។

មិនតែប៉ុណ្ណោះនៅក្នុងខ្លឹមសារផេកដដែលបាន សរសេរថា៖ មន្ត្រីដែលដឹងរឿងនេះ លួចខ្សឹមប្រាប់ថា កន្លែងដំឡើងរថយន្តខុសបទដ្ឋានបច្ចេកទេស ក្នុងបញ្ជាការដ្ឋាន កងពលតូចលេខ៧០នេះ បានដំណើរជាយូរឆ្នាំមកហើយ ក្នុងនោះគ្រប់គ្រងដោយ មនុស្ស២នាក់ គឺលោកឧត្តមសេនីយ៍ទោ ទេព ចិត្រា និង លោកឧត្តមសេនីយ៍ទោ ចេង ផាន់ មានតួនាទីជាមេបញ្ជាការរង កងពលតូចលេខ៧០ នេះតែម្តង។
ហើយ លោកឧត្តមសេនីយ៍ទោ ទេព ចិត្រា ដើរតួជាអ្នកនាំរថយន្តចូល ជាប្រភេទរថយន្ត កាត់១កំណាត់ៗ ដោយគេឃុបឃិតគ្នាជាមួយ គយខេត្តព្រះសីហនុ បង់ពន្ធជាប្រភេទគ្រឿងបន្លាស់រថយន្ត ប៉ុន្តែជាប្រភេទ រថយន្តថ្មីៗទំនើបៗគ្រាន់តែគេប្រើវិធីកាត់ជា២កំណាត់ ដើម្បីបង់ពន្ធតិច រួចយកមកផ្សារភ្ជាប់គ្នាឡើងវិញ តោន បាញ់ថ្នាំប៉ូលា ជាការស្រេច។ ឯលោកឧត្តម សេនីយ៍ទោ ចេង ផាន់ ដើរតួជាអ្នកមើលការខុសត្រូវលើទីតាំងដំឡើងរថយន្តខុសបទដ្ឋានបច្ចេកទេសនេះ ក្នុងការគ្រប់គ្រងជាង កម្មករ ពិនិត្យឡានពេលដំឡើង ដោយយករថយន្ដ២កំណាត់តបញ្ចូលគ្នា ផ្សារភ្ជាប់ តោន ប៉ូលា បាញ់ថ្នាំ និងបញ្ចេញលក់។
គេបានឱ្យដឹងថា នៅពេលដែលរថយន្ដកាត់.តនោះ ក្លាយជារថយន្តថ្មី ស្របតាមបច្ចេកទេស មានបង់ពន្ធស្រាប់ហើយនោះ គឺមេខ្លោងទាំងពីរនេះ ចាត់ការលក់ លើទីផ្សារក្នុងស្រុកផង និងមួយចំនួនទៀតលួច នាំ ចេញទៅប្រទេសជិតខាង ដូចជា ឆ្លងទៅវៀតណាម និងឆ្លងទៅប្រទេសឡាវ … អ្នកមិនដឹងរឿង ទិញជិះភ្លូកទឹកភ្លូកដី។
ករណីខ្លះទៀត ដំឡើងរួចរាល់ គេត្រូវពាក់ស្លាកលេខ ខេមរភូមិន្ទ (ខម) ស្លាកលេខរដ្ឋ លក់ប្រើប្រាស់ក្នុងស្រុក មានតម្លៃទាបជាងរថយន្តនាំចូលបង់ពន្ធពាក់កណ្តាល … រឿងអីគេមិនទិញជិះ ?!! ក្រៅពីករណីដំឡើងរថយន្តកាត់.ត នៅទីនោះក៏ជាកន្លែងទទួលរក្សាទុករថយន្តទំនើបៗអត់ពន្ធនាំចូល ឬឱ្យអ្នកលក់ អ្នកទិញ ទៅមើលចរចាតម្លៃគ្នា បញ្ចៀសការ បង្ក្រាបណាមួយពីសមត្ថកិច្ចគយ។ ប៉ុន្តែគិតឈ្នួលថ្លៃក្បាលឡានស៊េរីទាបឬខ្ពស់ ក្នុងសេវាជាក់ស្តែង និងមានប្រភេទឡានបាឡែន ឡិចស៊ីស កាមរីហាយប្រ៊ីត ហាយឡែនឌ័រ អត់ពន្ធនាំចូល បញ្ឈរដាក់លក់នៅទី នោះដ៏ច្រើនផងដែរ។
ជុំវិញរឿងរ៉ាវ ការសរសេរ បង្ហោះរបស់ផេក ហ្វេសប៊ុក ឈ្មោះ ប្រតិរហ័ស ពាក់ពន្ធ័និងការចោទប្រកាន់ លោក លោកឧត្តម សេនីយ៍ទោ ចេង ផាន់ និងលោក ឧត្តមសេនីយ៍ទោ ទេព ចិត្រា នេះ អង្គភាព យើងខ្ញុំមិន ទាន់ សុំការបំភ្លឺពីលោក ទាំងពីរបានឡើយ ព្រោះគ្មាន លេខទូរសព្ទ័ ។ អង្គភាពយើងខ្ញុំរងចាំការបំភ្លឺពីលោក ឧត្ដមសេនីយ៍ ទោ ទាំង២ រាល់ម៉ោងធ្វើការ ៕ សូមអគុណ