អត់ប្រកាន់ខ្លួនមែន! ស្នងការក្រុងថ្មី ឯកឧត្ដម ស ថេត ទិញបបរតាមរទេះម៉ូតូអង្គុយហូបដ៏សាមញ្ញ កំពុងទទួលការកោតសរសើរខ្លាំងពីអ្នកលេងអ៊ិនធើរណែត
បណ្តារូបភាពដ៏សាមញ្ញរបស់ស្នងការក្រុងភ្នំពេញថ្មី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដែលបានបង្ហាញខ្លួនដើរទិញ និងអង្គុយហូបបបរនៅទីសាធារណៈ ប្រៀបដូចជាសន្តិសុខអីចឹងដែរ ពីអ្នកលក់តាមរទេះម៉ូតូនៅតាមដងផ្លូវ បានកំពុងទទួលការចាប់អារម្មណ៍ និងសម្តែងនូវក្តីរំភើបកោតសរសើរជាខ្លាំង ពីអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងច្រើន ។
យោងតាមទំព័រហ្វេសប៊ុកដែលដាក់ឈ្មោះឯកឧត្តម ស ថេត បានសរសេររៀបភ្ជាប់ជាមួយរូបភាពសកម្មភាពទិញបបរហូបដ៏សាមញ្ញយ៉ាងដូច្នេះថា៖ «ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត រវល់នឹងការងារពេក ហើយចុះពីការិយាល័យមកមើលការកែលម្អបរិវេណជុំវិញស្នងការដ្ឋាន ក៏ទិញបបរចល័តមួយចានសិន ព្រោះឯកឧត្តមពិតជាឃ្លានមែន !!!» ។
ឆ្លើយតបជាមួយទិដ្ឋភាពគួរឲ្យពេញចិត្តនេះផងដែរ អ្នកលេងហ្វេសប៊ុកជាច្រើន ក៏បានចូលខមិនសម្តែងនូវអារម្មណ៍រំភើបចិត្តកោតសរសើរស្រដៀងៗគ្នាថា៖ «ឯកឧត្តម ពិតជា មិនប្រកាន់ វណ្ណះមែន ខ្ញុំសូមសសើរដោយស្មោះ អស់ពីដួងចិត្ត ខិតខំបន្ថែមទៀត ឯកឧត្តម, លោកពូ គឺជាថ្នាក់ដឹកនាំល្អ ហើយមានភាពសាមញ្ញ សូមគោរពជូនពរលោកពូ មានសុខភាពល្អ និង ជោគជ័យគ្រប់ភារកិច្ច,…» ៕