ជនជាតិចិនម្នាក់ធ្លាក់ពីលើអគារជាន់ទី០៨ស្លាប់បាត់បង់ជីវិតមិនទាន់ដឹងមូលហេតុពិត
បន្ទាយមានជ័យ ៖ បុរសជនជាតិចិនម្នាក់ធ្លាក់ពីលើអាគារជាន់ទី៨ ស្លាប់ភ្លាមៗនៅនិងកន្លែងគួរឲ្យរន្ធត់
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី វេលាម៉ោង០៧ខែវិច្ឆិកាឆ្នាំ២០១៨ នៅចំណុចអគារ F3 ជាន់ទី៨ របស់ក្រុមហ៊ុនកាស៊ីណូផ្កាយ៥ ស្ថិតនៅភូមិ សាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ។
ជនរងគ្រោះមានឈ្មោះ ស៊ាង ជាងស៊ាន (ZHANG
JIANGSHAN) ភេទប្រុស អាយុ២៧ឆ្នាំ កាន់លិខិត ឆ្លងដែនលេខៈE 92895358 ) ស្នាក់នៅបន្ទប់លេខៈ៧០៧ អគារ F3 ជាន់ទី៨ របស់ក្រុមហ៊ុនកាស៊ីណូផ្កាយ៥ ។
ក្រោយពេលកើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ចចំរុះបានសហការណ៍ ជាមួយកម្លាំងប៉ុស្តិ៍បឹងសាគូ បានចុះមក ដល់ហើយ ការពារកន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើ កោសល្យវិច្ឆ័យ ដោយ កម្លាំងជំនាញមិនទាន់បាន បញ្ជាក់ថាជារឿងអ្វីអោយពិតប្រាកដនៅឡើយនោះទេដោយ (រងចាំកម្លាំងជំនាញស៊ើប អង្កេត)នៅកន្លែងកើតហេតុ សិន ៕