អាជ្ញាធរមានសមត្ថកិច្ច ខណ្ឌ ឫស្សីកែវ មិនខ្វល់និងបញ្ជារបស់ សម្ដេច ក្រឡា ហោម សខេង
ភ្នំពេញ៖ ផ្ទះបើកល្បែងសុីសង ហ្គេមបាញ់ត្រីមួយកន្លែងបើកលេងយ៉ាងរលួន មិនខ្លាចអាជ្ញាធរមានសម្ថកិច្ចមូលដ្ឋានសម្បីតែបន្តិច សង្ស័យតែត្រូវដងត្រូវផ្លែគ្នាហើយទេដឹងបានជាអាជ្ញាធរមានសមត្ថកិច្ចធ្វើមិនដឹងមិនឮដូច្នេះ ។ សូមបញ្ជាក់ថា ៖ ទីតាំងបនល្បែងមួយនែះនៅតាមបណ្ដោយផ្លូវបេតុងk5ស្ថិតនៅភូមិ ចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ខាងលិចផ្លូវរថភ្លើងប្រហែល១៥០ម៉ែត្រ ។
បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា ទីតាំង បនល្បែងមួយនេះ គេសង្កេតឃើញក្រុមក្មេងទំនើង តែងតែមកចូលលេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិប តេយ្យ សង្ស័យតែទីតាំងមួយនេះបង្កប់នូវការប្រើប្រាស់គ្រឿងញៀនទៀតផង តែមិនឃើញ អាជ្ញាធរ មានសមត្ថកិច្ច មូលដ្ឋាន ចុះមកទប់ស្កាត់ឬបង្ក្រាបឡើយ ។
ប្រជាពលរដ្ឋបានរិះគន់និងបន្តថា តើឯណាទៅពាក្យថា៖ ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ ឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្ថនោះ ? បើភូមិឃុំកើត មានល្បែងសុីសងពេញបន្ទុកយ៉ាងនេះ បង្កអសន្តិសុខ កើតមានចោរលួច-ឆក់-ប្លន់ ជាដើម្បី ។ ល។
គួររំលឹកថា៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាត ត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ៖ មិនតែ ប៉ុណ្ណោះ នៅពេលថ្មីៗនេះទៀត ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បាន ប្ដេជ្ញានិងដាក់បទបញ្ជារយ៉ាងម៉ឹងម៉ាត់ ឲ្យលោក អភិបាល និង លោក អធិការខណ្ឌ ទាំង១២ ត្រូវតែទប់ ស្កាត់និងបង្រ្កាប បនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដូចគ្នាផងដែរ ដើម្បីធានាឲ្យបាននូវសន្តិសុខ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជួនប្រជាពលរដ្ឋ ។
តែផ្ទុយទៅវិញ សម្ដេច ក្រឡា ហោម សខេង និងឯកឧត្ដមឃួង ស្រេង ព្រមទាំងប្រជាពលរដ្ឋត្រូវខកចិត្តព្រោះ អាជ្ញាធរមានសមត្ថកិ ច្ចខណ្ឌ ឫស្សីកែវ មិនបានអើពើទប់ស្កាត់និងបង្ក្រាបឡើយបណ្ដែ បណ្ដោយឲ្យមានល្បែងសុីសងកើតមាន ៕