អាព្យាបាលក្មេងៗនៅភូមិបឹងឈូកសំណូមពរឲ្យលោក ចេង មនីរ៉ាអភិបាលខណ្ឌច្បារអំពៅមានវិធានចំពោះហ្គេមណេតវវក់ក្មេង
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅភូមិបឹងឈូកសង្កាត់ និរោធខណ្ឌច្បារអំពៅ កំពុងនាំគ្នាព្រួយបារម្មរណ៍ពីអនាគតកូនតូចៗ របស់ពួកគាត់ដែលរាល់ថ្ងៃលែងចង់ទៅសាលាដោយសារ តែគេញៀននិងល្បែង ហ្គេមណេត វវក់ស្មារតីភ្លេចកាសិក្សានិងនិយាយណែនាំលែងស្ដាប់។
ពួកគាត់បញ្ជាក់ថាទីតាំងល្បែងហ្គេមណេត វវក់ក្មេងៗនេះស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិបឹងឈូកសង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបានបន្តទៀតថា ទីតាំងមួយនេះបើកបំរើសេវ៉ាក្មេងតូចធំជារាងរាល់ថ្ងៃ ដោយមិនខ្វល់អ្វីទាំងអស់ឲ្យតែបាន ផលប្រយោជន៍ពួកគេ ។
ដូច្នេះហើយទើបពួកគាត់រត់មកពឹងអ្នកសារពត៌មានឲ្យជួយផ្សាយ ជំរាបជួនដំណឹងឲ្យដឹងដល់ លោក ចេង មនីរ៉ា ដែលជាអភិបាលនៃគណៈអភិបាល ខណ្ឌច្បារអំពៅ មេត្តាមានវិ ធានការចំពោះទីតាំងល្បែងហ្គេមណេត មួយនេះផង ៕