សមត្ថកិច្ចខេត្តកំពង់ស្ពឺបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធយ៉ាងសកម្ម ស្រុកបរសេដ្ឋ បាន៧នាក់
កំពង់ស្ពឺ៖ កម្លាំងនគរបាលខេត្តសហការជាមួយនគរបាលស្រុកបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធយ៉ាងសកម្មឃាត់ខ្លួនបាន៧នាក់។ ការបង្ក្រាបក្រុមចោរប្រដាប់អាវុធនេះធ្វើឡើងនៅចំណុចភូមិត្រពាំងខ្យងឃុំទួលអិលស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៨ ។
មន្ត្រីនគរបាលបានឲ្យដឹងថាជនសង្ស័យ ទី១មានឈ្មោះ នួន គឹមហៃ ហៅរ៉ាវុធ ភេទប្រុស បំរើការងារនៅអគ្គនាយកដ្ឋានស្រាវជ្រាវនិងចារកិច្ច ទី២.ឈ្មោះហៃ ហ៊ីម ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិបឹង ឃុំជង្រុក ស្រុកគងពិសី ៣.ឈ្មោះផន រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី ៤.ឈ្មោះលុន វណ្ណះ ភេទប្រុស អាយុ៤០នៅភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី ៥.ឈ្មោះឈុំ រ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ នៅដំណាក់ពង្រ ឃុំជង្រុក ស្រុកគងពិសី ៦.ឈ្មោះសុខ ថៃ ភេទប្រុស អាយុ១៦ឆ្នាំ នៅដំណាក់ពង្រ ឃុំជង្រុក ស្រុកគងពិសី ៧.ឈ្មោះណាំ សែ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិនរាយ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ។
មុនឈានដល់ការបង្ក្រាបក្រុមជនសង្ស័យខាងលើកម្លាំងជំនាញខេត្តតាមធ្វើការស៊ើបអង្កេតជាយូរមកហើយដោយក្រុមជនសង្ស័យបានធ្វើសកម្មភាពប្លន់យ៉ាងសកម្មនៅស្រុកបរសេដ្ឋរួចកម្លាំងក៏បានដាក់បណ្តាញស៊ើបរហូតដល់វេលាម៉ោង២រសៀលទើបឃាត់ខ្លួនជនសង្ស័យបាន៧នាក់និងដកហូតបានកាំភ្លើងមួយដើមម៉ាកK59បង់ពីរមានគ្រាប់ចំនួន១៧គ្រាប់.កូនពូថៅមានស្រោម១.ដាវ១ដើម លើសពីនោះមានទុលល្វីសចំនួន៣ដើម .ទុលល្វីសកន្ទុយអន្ទុងសំរាប់កាចសោរកម៉ូតូ១ដើម. ដែកឆាបមូល១.សោរតាន់ចំនួន១ឈុត.ម្ជុលស្រួច១ដើម.ដែកកាប់១ដើម.កូនពិលតូច១.លួសឆ្កឹះសោរចំនួន២.កូនកាំបិតកៃ១. កូនសោ២ចង្កោម។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាននគរបាលជំនាញនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕